ព័ត៌មានជាតិ
ស្គាល់អត្តសញ្ញាណហើយ មន្រ្តីនគរបាលប៉ុស្តិបាក់ខែង បាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិកោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ
BY Khmernote Media
April 15, 2020
ខេត្តកណ្តាល៖ នាម៉ោង៨និង១០នាទី យប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ជនដៃដល់ជាមន្រ្តីនគរបាលប៉ុស្តិបាក់ខែង បានបាញ់សម្លាប់មន្ត្រីនគរបាលប៉ុស្តិកោះឧកញ៉ាតី ដោយសារភ្លើងប្រចណ្ឌ។

ជនដៃដល់ជាបបងថ្លៃជនរងគ្រោះ ឈ្មោះ តែម រ៉ានុន ជាមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះជាប្អូនថ្លៃ ហើយជាមន្ត្រីនគរបាលប៉ុស្តិ៍កោះឧកញ៉ាតី ស្រុក អរិយក្សត្រ ខេត្តកណ្តាល ។
ពេលនេះសមត្ថកិច្ចកំពុងចុះទៅកាន់ទីតាំងកន្លែងកើតហេតុក្រោមការដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កំពុងឡើងលើសាឡាងត្រួតពិនិត្យ នាម៉ោង៩និង០០នាទីនេះ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត



