ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើសុំចាត់វិធានការចត្តាឡីស័ករយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការិនី ដែលវិលត្រឡប់ចូល បម្រើការងារវិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរ
BY Khmernote Media
April 15, 2020
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើការស្នើ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុំចាត់វិធានការចត្តាឡីស័ករយៈពេល ១៤ថ្ងៃ លើកម្មករ កម្មការិនីដែលបានឈប់សម្រាក និងបានវិលត្រឡប់ចូល បម្រើការងារវិញបន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

