ព័ត៌មានជាតិ
សាំងនៅកម្ពុជា បន្តធ្លាក់ថ្លៃដល់ចុងខែមេសានេះ ដោយសាំងធម្មតានៅសល់តែ ២,២៥០រៀល ក្នុងមួយលីត្រប៉ុណ្ណោះ
BY Khmernote Media
April 16, 2020
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាបន្តធ្លាក់ចុះ ដោយមានតម្លៃ ២,២៥០រៀលក្នុងមួយ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ២,៣០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា តំលៃប្រេងឥន្ធនៈ ទាំងនេះនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន៕

