ក្មេងទំនើង ប្រេីកាំបិតផ្គាក់ ជិះម៉ូតូដេញកាប់គ្នាតាមផ្លូវនៅស្រុក បាណន់ ខេត្តបាត់ដំបង របួសធ្ងន់ម្នាក់ និងខូតខាតម៉ូតូ ១ គ្រឿង ឥលូវនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ
នៅថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០២០អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានបញ្ជាដឹកនាំដល់អធិការនគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី ជាអធិការនគរបាលស្រុកធ្វេីការស្រាវជ្រាវករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃនិងបន្តឈានទៅធ្វេីការឃាត់ខ្លួនជនសង័្សបានចំនួន០៥នាក់បន្ថែមទៀតក្នុងចំណោមបក្សពួកដែលធ្វេីសកម្មភាពពីបានមួយថ្ងៃក្នុងនោះគឺ៖
១-ឈ្មោះ យ៉េន យីន ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិក្រពេីត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
២-ឈ្មោះ ព្រឿង សវ៉ាន ហៅ ម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិក្រពេីត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
៣-ឈ្មោះ រដ្ឋ ដារិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិក្រពេីត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
៤-ឈ្មោះម៉ៅ ស៊ីមិន ហៅ មិន ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិក្រពេីជេីង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង
៥-ឈ្មោះអន រ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិក្រពេីជេីង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២០វេលាម៉ោង១៧និង៥៨នាក់មានករណីហិង្សាដោយចេតនាមួយកេីតឡេីង នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដោយក្រុមក្មេងទំនេីងចំនួន០២ក្រុមបានជិះម៉ូតូនិងកាំបិតផងបានបង្កការកាប់ចាក់គ្នានិងបណ្តាលឲ្យក្មេងមួយក្រុមទទួលរងរបួសចំនួន០៣នាក់ក្នុងនោះរងរបួសធ្ងន់ម្នាក់និងខូចខាតម៉ូតូចំនួន០១គ្រៀង។ ក្រោយពេលកេីតហេតុភ្លាមៗសមត្ថកិច្ចនគរបាលបានធ្វេីការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ យឿន សុខលីន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ជាសរុបករណីខាងលេីនេះនគរបាលស្រុកបាណន់ធ្វេីការឃាត់ខ្លួនចំនួន០៦នាក់ហេីយបច្ចុុប្បន្នជនស័ង្សយនគរបាលស្រុកកំពុងធ្វេីការស្រាវជ្រាវនិងចាត់ការទៅតាមផ្លូវច្បាប់៕(រូបភាពនគរបាលស្រុកបាណន់)By kosal! ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង





