កូវីដ-១៩
ការស្លាប់ដោយសារវីរុសកូវីដ១៩ នៅសហរដ្ឋអាមេរិកកើនដល់ ៣០,០០០នាក់ ខណៈឆ្លងច្រើនជាង ៦៣០,០០០នាក់
BY autoadmin
April 16, 2020
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនាថ្ងៃពុធ ទី១៥ ខែមេសាថា សហរដ្ឋអាមេរិកបានឆ្លងផុតការឆ្លងរាតត្បាតដ៏អាក្រក់បំផុតរបស់ខ្លួន ហើយលោកនឹងប្រកាសគោលការណ៍ណែនាំ សម្រាប់ការបើកសេដ្ឋកិច្ចឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះ ខណៈចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣០,០០០នាក់។ នេះបើតាមការចុះផ្សាយរបស់ CNA សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។

នៅសហរដ្ឋអាមេរិកមនុស្សច្រើនជាង ៣០,៨០០នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ដែលជាជំងឺផ្លូវដង្ហើមដែលបណ្តាលមកពីជំងឺក្រុមវីរុសកូរ៉ូណា គិតត្រឹមរសៀលថ្ងៃពុធនេះ។ ចំនួនអ្នកស្លាប់បានកើនឡើងចំនួន ២,៣៧១នាក់ ពីថ្ងៃមុន ដែលជាកំណត់ត្រាថ្មីមួយសម្រាប់ថ្ងៃទី២ជាប់ៗគ្នា ដែលសហរដ្ឋអាមេរិកមានការស្លាប់ច្រើនជាង ២,០០០នាក់ ក្នុងមួយថ្ងៃ។ សម្រាប់ករណីសរុបវិញ ប្រទេសនេះមានរហូតដល់ ៦៣៥,០០០ ករណី ខណៈការឆ្លងនៅជុំវិញពិភពលោកកើនដល់ ២លាននាក់៕




អត្ថបទ៖ លីដា
ប្រភព៖ CNA