សង្គម

Isuzu Cambodia បរិច្ចាក ម៉ាស់ជូនក្រសួងសុខាភិបាល

BY
Khmernote Media
April 16, 2020

ដោយសារតែការរីករាលដាលយ៉ាងគំហុកនៃវីរុសកូរ៉ូណា ក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.“ TISC” អ្នកចែកចាយផ្ដាច់មុខរថយន្ដ Isuzu ភីក អាប់ (Pick Up) និង SUV នៅក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន K (Cambodia) តំណាងចែកចាយរបស់ Isuzu បានបរិច្ចាគម៉ាស់ក្រណាត់ ចំនួន 2,000 ម៉ាស់ ជូនដល់ក្រសួងសុខាភិបាលកម្ពុជាដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាតជាមួយ Covid-19 នេះ។

ចាប់តាំងពីIsuzu បានបើកដំណើរការអាជីវកម្មនៅកម្ពុជាក្នុងឆ្នាំ 2017 មក Isuzu Cambodia តែងតែអនុវត្តន៍នូវចក្ខុវិស័យអាជីវកម្មរបស់ខ្លួនដែលហៅថា “Isuzu Spirit” ពោលគឺ“ ផ្តល់សុភមង្គល ភាពរុងរឿងដល់អ្នកប្រើប្រាស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម” ។ ជាក់ស្ដែងដូចជា ការបរិច្ចាគជូនដល់សហគមន៍ខ្វះខាតនានា មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាងថ្វាយជូននៅដង្វាយជារថយន្ត ភីក អាប់ “Isuzu D-Max” និង អង្ករ ជូនព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់ព្រះរាជសកម្មភាពសប្បុរសធម៌របស់ព្រះអង្គ ជាដើម។

លោក Shuichiro Mori ប្រធានក្រុមហ៊ុន Isuzu Cambodia តែងមានប្រសាសន៍ថាក្រុមហ៊ុន Isuzu នឹងបន្តសកម្មភាពល្អៗដែលជាប្រយោជន៍ដល់សង្គមកម្ពុជាក្នុងនាមជាពលរដ្ឋអាជីវកម្មគំរូមួយដើម្បីជាការតបស្នងដល់អតិថិជនកម្ពុជាទាំងអស់ដែលតែងតែគ្រាំទ្រIsuzu រហូតមក។ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត យូ ពិសី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលផងដែរ លោកបានសំដែងនូវអំណរគុណយ៉ាងជ្រាលេជ្រៅចំពោះមនុស្សធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនហើយសង្ឃឹមថាកម្ពុជានឹងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ បានកាន់តែឆាប់រហ័ស៕

ទំនាក់ទំនងក្រុមហ៊ុន៖
Tri Petch Isuzu Sales Cambodia Co., Ltd.
Tel.: 023 900 798/950 084
Mobile: 096 373 2567
Facebook: Isuzu Cambodia ( https://www.facebook.com/IsuzuCambodia/ )
YouTube: Isuzu Cambodia (https://www.youtube.com/channel/UC-1DXEhDZtQFOBSqYWtElXg?view_as=subscriber)
Website: www.isuzucambodia-tis.com

Share This Post: