ជនសង្ស័យ២នាក់ ឆក់កាបូបរបស់នារីជនបរទេសបានសម្រេច ត្រូវសមត្ថកិច្ចចាប់បាន ចំណែកម្នាក់ទៀតរត់បាត់
រាជធានីភ្នំពេញ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានមុខសញ្ញាឆក់២នាក់ ដែលធ្វើសកម្មភាពនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២:៣០នាទី នៅចំណុចមុខអតីត ក្រសួងបរិស្ថានចាស់ ស្ថិតនៅតាមបណ្ដោយផ្លូវ ព្រះសីហនុ ភូមិ៩ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឃាត់ខ្លួនជនសង្ស័យ២នាក់ចំណោមបក្ខពួក៣នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរបស់នារីជនបរទេសបានសម្រេច។

ពេលនោះកម្លាំងរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់ខណ្ឌចំការមន បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំចាស់ ពណ៌ក្រម ពាក់ស្លាកលេខកំពត ១D-១០៦៧ បានធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចគេចខ្លួន។ លុះដល់ម៉ោង ២៣និង២០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន បានស្រាវជ្រាវកំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលបានពួនតាមច្រាំងទន្លេ។ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។
ឃាត់ខ្លួនបានជនសង្ស័យ ២នាក់មានឈ្មោះដូចខាង ក្រោម ៖ ១.ឈ្មោះ ធី ប៊ី ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ២.ឈ្មោះ ស៊ឹម ម៉ូ អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងស្នាក់នៅមិនពិតប្រាកដ។
សម្ភារដកហូតដកហូត: ទូរស័ព្ទម៉ាក iPhone 11PRO (ប្រគល់ជូនជនរងគ្រោះវិញ) ហុងដាសេ១២៥ ស៊េរីឆ្នាំចាស់ ពណ៌ក្រម ពាក់ ផ្លាកលេខ កំពត ១D-១០៦៧ ។ សម្ភារបាត់បង់ បាត់លុយចំនួន៥០ដុល្លារ ,កាត ATM ២សន្លឹក,អត្តសញ្ញាណប័ណ្ឌមួយសន្លឹក ។
ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានប្រគល់ជនសង្ស័យទាំង២ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន សាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត


