ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    មន្រ្តីខុទ្ទកាល័យម្នាក់នៅក្នុងប្រទេសជប៉ុន បានតេស្តវិជ្ជមានជាមួយវីរុស កូវីដ-១៩

    BY autoadmin April 17, 2020
    មន្រ្តីខុទ្ទកាល័យម្នាក់នៅក្នុងប្រទេសជប៉ុន បានតេស្តវិជ្ជមានជាមួយវីរុស កូវីដ-១៩

    គណៈរដ្ឋមន្រ្តីជប៉ុនបាននិយាយនៅថ្ងៃសុក្រ ទី១៧ ខែមេសា ថាមន្រ្តីម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ដែលធ្វើឱ្យគាត់ក្លាយជាករណីទី៣ ក្នុងចំណោមមន្ត្រីខុទ្ទកាល័យ។ ករណីនៅក្នុងការិយាល័យខុទ្ទកាល័យកើតឡើងនៅពេលដែលប្រទេសជប៉ុន បានពង្រីកស្ថានភាពអាសន្នដល់គ្រប់តំបន់ទាំងអស់។ ការពង្រីកនេះអនុញ្ញាតឱ្យអាជ្ញាធរតំបន់ ជំរុញប្រជាជនឱ្យនៅខាងក្នុង ប៉ុន្តែដោយគ្មានវិធានការដាក់ទណ្ឌកម្ម ឬកម្លាំងច្បាប់នោះទេ។

    លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ គ្រោងនឹងធ្វើសន្និសិទសារព័ត៌មាននៅថ្ងៃសុក្រនេះ ស្តីពីវីរុស COVID-19 ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ។

    មន្រ្តីម្នាក់បាននិយាយថា មន្រ្តីខុទ្ទកាល័យដែលឆ្លងវីរុសនេះស្ថិតក្នុងវ័យ ៥០ឆ្នាំ ធ្វើការនៅក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីសម្រាប់វិទ្យាសាស្ត្របច្ចេកវិទ្យានិងការច្នៃប្រតិដ្ឋ ប៉ុន្តែមិនមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋមន្រ្តីនៅពេលគាត់មានរោគសញ្ញានោះទេ ពោលគឺចាប់ពីថ្ងៃទី១០ ខែមេសា។ គាត់ត្រូវបានបញ្ជាក់ថា មានវីរុស COVID-19 នៅថ្ងៃទី១៦ ខែមេសា ម្សិលមិញនេះ។ គួរជម្រាបដែរថា ករណីវីរុស COVID-19 នៅជប៉ុនពេលនេះមានច្រើនជាង ៩,០០០ករណី និងការស្លាប់ជិត ២០០នាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: