ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប៉ូលិសខេត្តកំពត ប្រកាសស្វែងរកជនបរទេសរូបនេះ ក្រោយជនសង្ស័យបានសម្លាប់ស្ត្រីម្នាក់នៅប្រទេសឡាវ

    BY Khmernote Media April 17, 2020
    ប៉ូលិសខេត្តកំពត ប្រកាសស្វែងរកជនបរទេសរូបនេះ ក្រោយជនសង្ស័យបានសម្លាប់ស្ត្រីម្នាក់នៅប្រទេសឡាវ

    ខេត្តកំពត៖ កាលពីពេលថ្មីៗនេះ ផែនការងារអន្តោប្រវេសន៍ខេត្តកំពត បានធ្វើការប្រកាសស្វែងរកជនបរទេស ដែលមានភិនភាគដូចខាងក្រោម។ ដូច្នេះប្រសិនបេីបងប្អូនបានឃេីញជនបរទេសខាងក្រោមសូមរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់​ តាមរយៈលេខទូរស័ព្ទ​ 087 289 431​, 012 289 431​,​ 096 366 5596។

    គួរបញ្ជាក់ផងដែរថា យោងតាមប្រព័ន្ធផ្សព្វផ្សាយន័រវែស Japantoday បានឱ្យដឹងថា ប៉ូលីសឡាវបានដាក់បុរសជនជាតិជប៉ុន អាយុ ៣៨ឆ្នាំ (ជនសង្ស័យដែលប៉ូលិសកម្ពុជាកំពុងស្វែងរក) នៅក្នុងបញ្ជីតាមចាប់អន្តរជាតិ ទាក់ទងនឹងការសម្លាប់ស្ត្រីជនជាតិន័រវេសម្នាក់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ បុរសដែលត្រូវបានគេប្រកាសជាមុខសញ្ញាតាមចាប់នេះមានឈ្មោះ Hiroyuki Ogu ត្រូវបានគេសង្ស័យថា បានច្របាច់កស្ត្រីន័រវេសអាយុ ៣០ឆ្នាំរហូតដល់ស្លាប់៕

    អត្ថបទ៖ សេម
    ប្រភព៖ ផែនការងារអន្តោប្រវេសន៍ខេត្តកំពត, Japantoday

    Share This Post:
    MPO4D jitutoto mpo4d Mpoplay