តិចច្រឡំថាមួកសុវត្ថិភាពធម្មតា… នេះជាមួក AI ដែលអាចឱ្យមន្ត្រីចិនវាស់កម្ដៅអ្នកជំងឺពីចម្ងាយ ៥ម៉ែត្របាន
- BY
- autoadmin
- April 17, 2020
ខណៈពេលប្រទេសចិនបង្ហាញសញ្ញានៃការជាសះស្បើយពីការផ្ទុះជំងឺ COVID-19 មន្រ្តីបង្ការ និងត្រួតពិនិត្យការរាតត្បាតរបស់ពួកគេត្រូវបានបំពាក់ដោយ «មួកឆ្លាតវៃ» ទំនើបថ្មីម៉្យាង ដែលអាចរកឃើញអ្នកដែលមានសក្តានុពលថាឈឺ ដោយមិនចាំបាច់ត្រូវការមន្រ្តីពិនិត្យទៅជិតពួកគេឡើយ។ វាជាវិធីសាស្ត្របច្ចេកវិទ្យា AI ថ្មីក្នុងការតាមដាន និងការពារ។ មួកនេះផលិតដោយក្រុមងហ៊ុន Kuang-chiwhose ជាមួយនឹងបាវចនា «អនាគតគឺពេលនេះ» ក្នុងគោលបំណងជួយទប់ស្កាត់តាមបែបទំនើប។

មួកសុវត្ថិភាព AI ឥឡូវនេះត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងធំៗរួមមាន៖ សៀងហៃ ឆេងឌូ និងហ្សេនជិន។ មួកបច្ចេកវិទ្យានាអនាគតនេះ ត្រូវបានបំពាក់ដោយកញ្ចក់ AR និងកាមេរ៉ាអ៉ីនហ្វ្រារ៉េដ ដែលអនុញ្ញាតឱ្យមន្រ្តីម្នាក់អាចរកឃើញសីតុណ្ហភាពរាងកាយនៅក្នុងហ្វូងមនុស្ស ដែលមានចម្ងាយប្រហែល ៥ម៉ែត្រ។ រួមជាមួយនឹងការវាយតម្លៃសីតុណ្ហភាព វាក៏អាចអនុវត្តការសម្គាល់មុខផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ The Thaiger
- Share This Post:






