ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ដែងៗទាំងថ្ងៃ! រថយន្តកាម៉ារីបាឡែនបើកបញ្ច្រាសទិសត្រូវរថយន្ត LEXUS 400h បើកបុកពេញទំហឹង ខ្ទេចទាំងសងខាងនៅជិតវត្តឃ្មួញ

    BY Khmernote Media April 17, 2020
    ស្ដែងៗទាំងថ្ងៃ! រថយន្តកាម៉ារីបាឡែនបើកបញ្ច្រាសទិសត្រូវរថយន្ត LEXUS 400h បើកបុកពេញទំហឹង ខ្ទេចទាំងសងខាងនៅជិតវត្តឃ្មួញ

    រាជធានីភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកាម៉ារីបាឡែន បើកបរបញ្ច្រាសទិសដៅចរាចរណ៍ ខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តម៉ាក LEXUS RX400h បើកលឿនចាប់ហ្វ្រាំងមិនទាន់ក៏ទៅបុកពេញទំហឹង បណ្ដាលឲ្យខ្ទេចរថយន្តទាំងសងខាងមួយកំណត់មុខយ៉ាងដំណំដូចគ្នា បើកទៅមុខលែងរួច និងផ្ទុះពោងសុវត្ថិភាពពេញក្នុងរថយន្តផងដែរ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសនោះទេ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០១:២០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវលេខ១០១៩ ជិតវត្តឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    សាក្សីនៅដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តកាម៉ារីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-6972 បើកបរបញ្ច្រាសទិសដៅចរាចរណ៍ ខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្តម៉ាក LEXUS RX400h ពាក់ស្លាកលេខភ្នំពេញ 2AM-8580 បើកលឿនស្របទិស ជ្រុលទៅបុកពេញទំហឹងតែម្ដង បណ្ដាលឲ្យខ្ទេចរថយន្តទាំងសងខាងមួយកំណត់មុខយ៉ាងដំណំដូចគ្នា បើកទៅមុខលែងរួច និងផ្ទុះពោងសុវត្ថិភាពពេញក្នុងរថយន្តផងដែរ តែសំណាងល្អមិនបណ្ដាលឲ្យអ្នកបើកបររថយន្តរងរបួសនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ ដែលឆ្លងកាត់កន្លែងកើតហេតុចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ ចុះពិនិត្យមើល និងជួយសម្រួលចរាចរណ៍ផងដែរ។

    បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យដល់ទីតាំងហើយ កំពុងសម្រួលចរាចរណ៍ និងអោយភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិនផងដែរ បើដោះស្រាយមិនចេញ ទើបឈានដល់វាស់វែងបន្តទៀត៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay