ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើស បានឃាត់ខ្លួនមនុស្សប្រុសស្រី ៤នាក់ ដកហូតថ្នាំញៀន ០៦កញ្ចប់

    BY Khmernote Media April 18, 2020
    កម្លាំងអន្តរាគមន៍ពិសេសខណ្ឌមានជ័យ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើស បានឃាត់ខ្លួនមនុស្សប្រុសស្រី ៤នាក់ ដកហូតថ្នាំញៀន ០៦កញ្ចប់

    រាជធានីភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ១ បានចុះល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បានឃាត់ខ្លួនមនុស្សប្រុសស្រី៤នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ០៦កញ្ចប់ធំល្មម រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ ដេីម្បីសាកសួរបន្ត កាលពីវេលាម៉ោង០០:២០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចក្នុងភូមិមច្ឆា ផ្លូវបេតុង(អត់លេខ) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    លោកអនុសេនីយ៍ឯក ភក្ដី ម៉ាណេត ប្រធានក្រុមអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ បានប្រាប់ពីដំណើររឿងហេតុការណ៌នេះថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព និងចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមការចង្អុលបង្ហាញ និងបញ្ជាពីលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យ អោយកម្លាំងប៉ុស្តិ៍ទាំង៧ និងគ្រប់ផ្នែកសហការគ្នា ជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្នានខណ្ឌមានជ័យ បង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈពេលចេញល្បាតក្នុងភូមិខាងលើ ក៏បានប្រទះឃើញមនុស្សប្រុសស្រីទាំង៤នាក់ខាងលើ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យ ក៏ឃាត់សួរនាំ និងសុំធ្វើការត្រួតពិនិត្យឆែកឆេរ ជាក់ស្ដែងរកឃើញ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ៦កញ្ចប់ធំល្មម ទើបធ្វើការវាយខ្នោះ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដើម្បីសាកសួរបន្តតែម្ដង។

    ១.ឈ្មោះ ណុប ចាន់ណា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន)។ ២.ឈ្មោះ វ៉ា ឡេង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បាយ ស្នាក់នៅផ្ទះជួល ក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន)។ ៣.ឈ្មោះ សឿង កក្កដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួលក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ (មានផ្ទុកសារធាតុញៀន)។ ៤.ឈ្មោះ សំ ស្រីនី ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងកន្លែងស្នាក់នៅមិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។

    វត្ថុតាង និងសម្ភារៈដកហូតរួមមាន ១-ក្រាមសថ្លាចំនួន០៣កញ្ចប់តូចជា របស់ឈ្មោះ ណុប ចាន់ណា ។ ២-ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ (០១កញ្ចប់ធំល្មម និង០១កញ្ចប់តូច) ជារបស់ឈ្មោះ វ៉ា ឡេង ។ ៣-ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់តូច ជារបស់ ឈ្មោះ សឿង កក្កដា ។ ៤-ខ្សែកលោហះធាតុពណ៌ទង់ដែង លាយពណ៌ប្រាក់ ចំនួន០១ខ្សែ, ចិញ្ជៀនលោហះធាតុ ចំនួន០៣វង់ និងចិញ្ជៀន ព៌ណទឹកប្រាក់ ចំនួន០១វង់ ជារបស់ឈ្មោះ សំ ស្រីនី ។

    លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានថ្លែងប្រាប់ថា ទោះជាស្ថិតនៅក្នុងកាលៈទេសៈបែបណាក៍ដោយ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅតែខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការល្បាតទប់ស្កាត់បទល្មើស រក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ មិនរាថយឡើយ គឺដើម្បីការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយសេចក្តីក្លាហានជាទីបំផុត។ សូមបងប្អូនជួយផ្តល់កម្លាំងចិត្តជូនពួកគាត់ផង អគុណសន្តិភាព! ដែលបានផ្តល់ឱកាសឲ្យយើងខ្ញុំទាំងអស់គ្នា បានបំរើជាតិ បំរើប្រជាពលរដ្ឋ ។

    បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay