ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ការស្លាប់ដោយសារវីរុសកូវីដ១៩ នៅជុំវិញពិភពលោកកើនដល់ ១៥០,០០០នាក់

    BY autoadmin April 18, 2020
    ការស្លាប់ដោយសារវីរុសកូវីដ១៩ នៅជុំវិញពិភពលោកកើនដល់ ១៥០,០០០នាក់

    ចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកដែលជាប់ទាក់ទងនឹងវីរុស COVID-19 បានឈានដល់ ១៥០,០០០នាក់ គិតត្រឹមថ្ងៃសុក្រ ទី១៧ ខែមេសា នេះបើយោងតាមការចេញផ្សាយរបស់ CNA ។ ការស្លាប់ដំបូងបានកើតឡើងនៅក្នុងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃទី០៩ ខែមករា។ ក្នុងរយៈពេល ៨ថ្ងៃ ចុងក្រោយនេះ ចំនួនអ្នកស្លាប់ដោយ COVID-19 កើនពីចំនួន ១០០,០០០ ទៅ ១៥០,០០០នាក់។

    សហរដ្ឋអាមេរិកមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត ដោយចំនួនអ្នកស្លាប់មានដល់ ៣៦,៧៧៣នាក់ គិតត្រឹមម៉ោង ៨ និង ៣០នាទី យប់ថ្ងៃសុក្រ នេះបើយោងតាមតារាងបូកសរុបរបស់សកលវិទ្យាល័យ Johns Hopkins ។ អាមេរិកក៏មានករណីដែលបានបញ្ជាក់ច្រើនជាងគេដែរ ដោយមាន ៧០០,២៨២ ករណី ដែលត្រូវបានរកឃើញ។ រហូតមកទល់ពេលនេះមានករណីជាង ២,២០៧,៧៣០ នៃអ្នកឆ្លង COVID-19 ដែលត្រូវបានគេរាយការណ៍នៅក្នុងប្រទេស និងទឹកដីចំនួន ១៩៣ ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNA

    Share This Post: