ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    នៅចាំស្ដ្រីរូបនេះទេ? ពេលនេះគាត់ក៏បានឆ្លងវីរុសកូវីដ១៩ ខណៈកំពុងជាប់ពន្ធនាគារ

    BY autoadmin April 18, 2020
    នៅចាំស្ដ្រីរូបនេះទេ? ពេលនេះគាត់ក៏បានឆ្លងវីរុសកូវីដ១៩ ខណៈកំពុងជាប់ពន្ធនាគារ

    យោងតាមមេធាវីរបស់នាង Fatemeh Khishvand ដែលត្រូវបានគេស្គាល់ថា «Sahar Tabar» បានឱ្យដឹងថា ពេលនេះនាងបានឆ្លងវីរុស COVID-19 ខណៈកំពុងជាប់ពន្ធនាគារ ក្រោមការចោទប្រកាន់ពីបទប្រមាថ។ មេធាវីលោក Payam Derafshan បានចេញផ្សាយលិខិតមួយទៅកាន់ប្រធានតុលាការអ៉ីរ៉ង់ គឺលោក Ebrahim Reisei ដើម្បីធ្វើការអង្វរសុំការអត់ទោសចំពោះកូនក្តីរបស់គាត់ ដែលបានកែរូបរូបថតធ្វើឱ្យមានការយល់ច្រឡំកន្លងមក។

    Derafshan បានសរសេរនៅលើបណ្តាញសង្គម Instagram ថាះ«ដីកាចាប់ខ្លួនរបស់នាងត្រូវបានចេញនៅខែតុលា ឆ្នាំ២០១៨ នៅពេលនោះនាងជាអនីតិជន ហើយខ្ញុំប្រថុយចង់ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកចំពោះបញ្ហាដ៏សំខាន់នេះ ព្រោះពេលនេះនាងបានឆ្លងវីរុស COVID-19 នៅក្នុងគុក»។

    រំលឹកដែរថា នាង Khishvand ដែលល្បីល្បាញខាងកែរូបរ និងវះកាត់កែសម្ផស្ស ត្រូវបានចាប់ខ្លួននៅខែតុលា ឆ្នាំ២០១៩ ដោយចោទប្រកាន់ពីបទលើកកម្ពស់អំពើហឹង្សា ខុសសីលធម៌ ប្រមាថបុគ្គល ប្រមាថដល់អ៉ីស្លាម ផ្សព្វផ្សាយការស្អប់ និងលើកទឹកចិត្តយុវជនឱ្យប្រព្រឹត្តខុសតាមនាងជាដើម៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: