ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រពន្ធចាប់ទាញស្លឹកត្រចៀក ស្មានតែទាញថើបខំបណ្តោយក្បាលទៅ តាមពិតទាញទៅអា.កសោះ

    BY Khmernote Media April 18, 2020
    ប្រពន្ធចាប់ទាញស្លឹកត្រចៀក ស្មានតែទាញថើបខំបណ្តោយក្បាលទៅ តាមពិតទាញទៅអា.កសោះ

    បន្ទាយមានជ័យ ៖ បុរសម្នាក់បានហូរឈាមជោគពេញខ្លួន ព្រោះតែស្ត្រីជាប្រពន្ធបានចាប់ទាញស្លឹកត្រចៀកមកអា.ក បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍ហឹង្សានេះ បានកើតឡើងនៅវេលាម៉ោង៨និង៤៥នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

    លោកវរសេនីយ៍ទោ សែស វិបុល អធិការនគរបាលស្រុក អូរជ្រៅ បានឲ្យដឹងថា៖ បុរសរងគ្រោះជាប្តីឈ្មោះ គុជ អាយុ ៤១ឆ្នាំ និងជនដៃដល់ជាប្រពន្ធឈ្មោះទឹម ម៉ៅ អាយុ៣២ឆ្នាំ ។ គ្រួសារនេះ នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

    លោកអធិការបានបញ្ជាក់ថា ៖ នៅយប់កើតហេតុ បុរសជាប្តីកំពុងផឹកស្រា រាំលេងសប្បាយជាមួយអ្នកភូមិ នៅពេលកំពុងអង្គុយផឹកសប្បាយនោះ ស្ត្រីជាប្រពន្ធបាន ដើរទៅជិតប្តីហើយចាប់ទាញស្លឹកត្រចៀក ពេលនោះប្តីស្មានតែចាប់ទាញស្លឹកត្រចៀកក្នុងន័យខ្នាញ់ចង់ថើប ក៏អោនក្បាលទៅស្រាប់តែស្ត្រីជាប្រពន្ធអា.កនិងផ្លែឡាម បណ្តាលឲ្យចេញឈាមជោគពេញខ្លួនដួលសន្លប់នៅនឹងកន្លែង ត្រូវបាននាំបញ្ជូនទៅមណ្ឌលសុខភាពអូរបីជាន់ជួយព្យាបាលនិងសង្រ្គោះ តែដោយឈាមហូរខ្លាំង ពេកបុគ្គលិកមណ្ឌលបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។

    ចំណែកស្ត្រីជាប្រពន្ធត្រូវកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលឃុំអូរបីជាន់និងវរសេនាតូចការពារព្រំដែនលេខ៩១១ ចាប់ឃាត់ខ្លួន ។

    លោកអធិការបានបន្តថា ៖ តាមការសាកសួរចម្លើយ ស្ត្រីជាប្រពន្ធ បានសារភាពថា ចំពោះបញ្ហាខ្លួនយកផ្លែឡាមអា.កប្តីនោះ ក៏ព្រោះតែខ្លួនស្រវឹងស្រា ហើយប្រច័ណ្ឌប្តី រួមទាំងចូលឆ្នាំគ្មានលុយផងនោះ ក៏មានចិត្តខឹងនឹងប្តី។ បច្ចុប្បន្នជនសង្ស័យជាប្រពន្ធ កម្លាំងនគរបាលជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay