ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ហ្គ្រេមអនឡាញ) ឃាត់ខ្លួនមនុស្ស ៦នាក់ នៅខណ្ឌឬស្សីកែវ ដកហូតវត្ថុតាងជាសម្ភារៈ និងវត្ថុតាងពាក់ព័ន្ធថ្នាំញៀន មួយចំនួនទៀត

    BY Khmernote Media April 19, 2020
    បង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ហ្គ្រេមអនឡាញ) ឃាត់ខ្លួនមនុស្ស ៦នាក់ នៅខណ្ឌឬស្សីកែវ ដកហូតវត្ថុតាងជាសម្ភារៈ និងវត្ថុតាងពាក់ព័ន្ធថ្នាំញៀន មួយចំនួនទៀត

    រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ នាយករងរដ្ឋបាលខណ្ឌ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ- សង្កាត់ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញារង ស៊ិក វណ្ណៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ជ្រកក្រោមស្លាកហ្គ្រេមអនឡាញ) កាលពីរសៀលថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ១ ក្រុមទី០៤ ផ្លូវ៩០៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

    ជាលទ្ធផល គណៈបញ្ជាការឯកភាពខណ្ឌ បានដកហូតនូវសំភារៈដែលបម្រើអោយការលេងល្បែងស៊ីសងខុសច្បាប់ មានដូចជា ធុងកុំព្យូទ័រ (CPU) ចំនួន ១៣គ្រឿង ម៉ូនែទ័រ (Monitor) ចំនួន ១៤គ្រឿង ខីបត (Keyboard) ចំនួន ១៣គ្រឿង ទូរទស្សន៍ចំនួន ០១គ្រឿង ម៉ូតូប្រើអាគុយ ចំនួន ០១ គ្រឿង តុ កៅអី មួយចំនួន ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យជា អ្នកលេង រួមទាំងអ្នកមើលការខុសត្រូវចំនួន ០៦នាក់ ព្រមទាំង សារធាតុញៀន ចំនួន ០១កញ្ចប់ធំ។

    មនុស្សដែលឃាត់ខ្លួន៦នាក់ រួមមានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ អ៊ូ សត្យា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ២១ ផ្លូវលេខ៧ សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ។ (គ្មានសារធាតុញៀន)ភ្ងាក់ងាសុីសង។

    ២.ឈ្មោះ សារី មិនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិចុងខ្សាច់ ទួលសង្កែទី១ មុខរបរគ្មាន(មានសារធាតុញៀន)អ្នកលេង។ ៣.ឈ្មោះ ផាត ស៊ីថា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់ផ្ទះជួលគ្មានលេខ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ មុខរបរគ្មាន(មានសារធាតុញៀន) អ្នកលេង។ ៤.ឈ្មោះ ផាន ធារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ មុខរបរគ្មាន (មានសារធាតុញៀន) អ្នកលេង។ ៥.ឈ្មោះ អ៉ិន ទេព ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១មុខរបរគ្មាន(មានសារធាតុញៀន)អ្នកលេង។ ៦.ឈ្មោះ ណាក់ វណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ មុខរបរកម្មករ(មានសារធាតុញៀន)អ្នកលេង។

    បច្ចុប្បន្នវត្តុតាង និងជនសង្ស័យខាងលើ ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay