ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឪពុកបង្កើតរំលោភកូនស្រីខ្លួនឯង អាយុ១៥ឆ្នាំ បានសម្រេច ជាច្រើនលើកច្រើនសារ ទីបំផុតកូនទ្រាំលែងបានប្ដឹងប៉ូលិសចាប់ខ្លួន

    BY Khmernote Media April 19, 2020
    ឪពុកបង្កើតរំលោភកូនស្រីខ្លួនឯង អាយុ១៥ឆ្នាំ បានសម្រេច ជាច្រើនលើកច្រើនសារ ទីបំផុតកូនទ្រាំលែងបានប្ដឹងប៉ូលិសចាប់ខ្លួន

    រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ជាឪពុកបង្កើត បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើកូនស្រីជាអនីតិជនអាយុ១៥ឆ្នាំ ត្រូវបាននគរបាលប៉ុស្តិ៍ពងទឹកធ្វើការចាប់ឃាត់ខ្លួន ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៦និ០៥នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះជនសង្ស័យគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ការចាប់ឃាត់ខ្លួននេះដែរ ធ្វើឡើងយោងតាមបណ្តឹងរបស់ក្មេងស្រីរងគ្រោះឈ្មោះ យសក អាយុ១៥ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ ហម សំអាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ ត្រូវជាឪពុកជនរងគ្រោះ។

    តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុការណ៍ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១២និង០០នាទី ជនរងគ្រោះកំពុងតែដេកចុចទូរស័ព្ទលេងក្នុងបន្ទប់ម្នាក់ឯង ពេលនោះជនសង្ស័យត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ បានដើរចូលមកក្នុងផ្ទះរួចបើកទ្វារបន្ទប់របស់ជនរងគ្រោះ ហើយបាននិយាយលួងលោមជនរងគ្រោះថា ប៉ាសុំដេក(រួមភេទ) ជាមួយកូនឯង តែជនរងគ្រោះបានឆ្លើយបដិសេធថា ខ្ញុំមិនដេកជាមួយប៉ាទេ។

    បន្ទាប់មកជនសង្ស័យបាននិយាយគំរាមជនរងគ្រោះថា បើមិនអោយប៉ាទេ ប៉ាត្រូវតែធ្វើទោះបីជាប់គុកខ្មាស់គេក៏ដោយ។ ពេលជនរងគ្រោះលឺពាក្យគំរាមរបស់ជនសង្ស័យក៏បណ្តោយខ្លួនអោយជនសង្ស័យធ្វើសកម្មភាពរំលោភបានសម្រេចមួយលើក។ លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៦និង០៥នាទី ជនរងគ្រោះកំពុងតែឈរលេងនៅក្បែរផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងសាលាខាងលើ ស្រាប់តែជនសង្ស័យហៅជនរងគ្រោះអោយចូលក្នុងផ្ទះ រួចធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចមួយលើកទៀត ហើយនិយាយគំរាមជនរងគ្រោះមិនឲ្យនិយាយរឿងរ៉ាវខាងលើ ប្រាប់ម្តាយនិងប្តីរបស់ជនរងគ្រោះដឹងឡើយ ។

    ក្រោយពីជនសង្ស័យបានរំលោភជនរងគ្រោះបានសម្រេចពីរលើករួចមក ជនរងគ្រោះក៏បានទៅរស់នៅផ្ទះខាងប្តីស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញវិញម្តង។ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១១៖០០នាទីឈ្មោះ ជ័យ នារាជ្យ ភេទប្រុស អាយុ២០ឆ្នាំ (ត្រូវជាប្តីរបស់ជនរងគ្រោះ) មានការសង្ស័យក៏បានយកទូរសព័្ទដៃរបស់ជនរងគ្រោះមកឆែកមើលស្រាប់តែឃើញការផ្ញើសារជាសម្លេងរបស់ជនសង្ស័យតាមឆាតហ្វេសប៊ុកទើបឈ្មោះ ជ័យ នារាជ្យ (ត្រូវជាប្តីរបស់ជនរងគ្រោះ) ក៏បាននាំជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្នូវច្បាប់តែម្តង ។

    លុះនៅវេលាម៉ោង១៥និង៥០នាទីថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបានត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា យកមកធ្វើការសាកសួរតែម្ដង។

    បច្ចុប្បន្នជនសង្ស័យ កំពុងកសាងសុំណំរឿង នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំចាត់ការតាមនីតិវិធីច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay