ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចោរមួយក្រុមប្រើល្បិចចូលទិញកាតទូរស័ព្ទ និងទឹកកកក្នុងផ្ទះវីង និងលក់ចាប់ហ៊ួយនៅក្រោយផ្សារឯករាជ្យ១ ហើយឆ្លៀតឱកាសបន្លំយកកាបូបលុយអស់ជាង៥ពាន់ដុល្លារ

    BY Khmernote Media April 19, 2020
    ចោរមួយក្រុមប្រើល្បិចចូលទិញកាតទូរស័ព្ទ និងទឹកកកក្នុងផ្ទះវីង និងលក់ចាប់ហ៊ួយនៅក្រោយផ្សារឯករាជ្យ១ ហើយឆ្លៀតឱកាសបន្លំយកកាបូបលុយអស់ជាង៥ពាន់ដុល្លារ

    រាជធានីភ្នំពេញ៖ ជនសង្ស័យមួយក្រុមមានគ្នាប្រមាណ ៦នាក់ បានធ្វើសកម្មភាពបន្លំយកលុយអស់ជាង៥ពាន់ដុល្លានៅផ្ទះវីងវេលុយ និងលក់ចាប់ហ៊ួយ យីហោ«ម៉ាកស្រីមាស» ហើយគេចខ្លួនបាត់អស់ បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត០៨ព្រឹក ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២០នេះ ត្រង់ចំណុចផ្ទះវេលុយ Wing មួយកន្លែង យីហោ«ម៉ាក់ស្រីមាស» ស្ថិតនៅក្រោយផ្សារឯករាជ្យ១ ជាប់របងរោងចក្រសាន់តិច ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    បើតាមសម្តីរបស់ជនរងគ្រោះឈ្មោះ អែម ផល្លា អាយុ៣២ឆ្នាំ ដែលជាម្ចាស់ផ្ទះវីងវេលុយ និងលក់ចាប់ហ៊ួយយីហោ«ម៉ាក់ ស្រីមាស» បានឲដឹងថា មុនពេលកើតហេតុ គាត់បានបើកតូបលក់ជាធម្មតា ដោយអោយលោកយាយ អាយុ៨០ឆ្នាំ នៅចាំមើល កន្លែងលក់ ចំណែកខ្លួននៅខាងលើផ្ទះ លុះបានបន្តិចក្រោយមកក៏មាន ជនសង្ស័យប្រុសម្នាក់ដើរមករកទិញកាតទូរស័ព្ទ ១ដុល្លារ ជនសង្ស័យអោយលុយក្រដាស់១០ដុល្លារ ដើម្បីអោយជនរងគ្រោះអាប់លុយ «នេះល្បិចមួយដើម្បីដឹងចំណុចដែលជនរងគ្រោះទុកដាក់លុយ។

    ជនរងគ្រោះបានបន្តថា ក្រោយមកទៀតក៏មានជនសង្ស័យជាមនុស្សស្រី ដើរមកទិញ ទឹកកកអនាម័យ៥០០៛ចំនួន៣ថង់ ដើម្បីអោយជនរងគ្រោះយាយអាយុ៨០ឆ្នាំ វង់វីនឹងទឹកកក៣ថង់នោះ ខណៈនោះក៏មានជនសង្ស័យប្រុសៗ២នាក់ទៀត ដើរមកពីចំហៀងតូបសំដៅទៅកន្លែងដាក់លុយ(កាបូប)។ លុះនៅពេលយកបានកាបូបលុយនោះហើយ ជនសង្ស័យ២នាក់នោះ បានរត់ឡើងលើម៉ូតូដែលបក្សពួកកំពុងបញ្ឆេះចាំនៅក្បែងផ្ទះជនរងគ្រោះ រីឯស្ត្រីដែលជាបក្សពួក មកទិញទឹកកកចាប់យាយអាយុ៨០ជាប់កុំអោយតាម ទើបជនសង្ស័យជាមនុស្សស្រីរត់ទៅតាមក្រោយគេខ្លួនជិះម៉ូតូចែកផ្លូវគ្នាអស់ ។

    បើតាមការអោយដឹងពីប្រជាពលរដ្ឋរស់នៅក្បែរខាងថា ជនសង្ស័យមានគ្នារហូតដល់៦នាក់ ជិះម៉ូតូ៣គ្រឿង ដូចរៀបគម្រោងរួចជាស្រេចចឹង ចូលធ្វើសកម្មភាព៣នាក់ សួរនាំរកនេះ រកនោះ ឆ្វេងស្ដាំ និង៣នាក់ទៀត អង្គុយរងចាំលើម៉ូតូរួចជាស្រេច ដោយជនសង្ស័យទាំងអស់សុទ្ធតែពាក់មួកនិងម៉ាសគ្រប់គ្នាទៀតផង។

    ក្រោយពីជនសង្ស័យគេចខ្លួនបាត់អស់ មួយសន្ទុះធំគេឃើញមាន សមត្ថកិច្ចមូលដ្ឋានបានចុះទៅសួរនាំទើបរៀបចំធ្វើកំណត់ ជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌ និងឆែកមើលកាំមេរ៉ាសុវត្ថិភាព ដើម្បីកំណត់ភិនភាគជនសង្ស័យ ងាយស្រួលក្នុងការតាមចាប់ខ្លួន៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay