ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិឥណ្ឌាម្នាក់ខំមកធ្វើការនៅស្រុកខ្មែរ តែអត់មានលុយផ្ញើឲ្យប្រពន្ធនៅស្រុក ក៏សម្រេចចងកសម្លាប់ខ្លួនតែម្តង

    BY Khmernote Media April 19, 2020
    ជនជាតិឥណ្ឌាម្នាក់ខំមកធ្វើការនៅស្រុកខ្មែរ តែអត់មានលុយផ្ញើឲ្យប្រពន្ធនៅស្រុក ក៏សម្រេចចងកសម្លាប់ខ្លួនតែម្តង

    រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោង០៧និង៥០នាទី មានករណីមនុស្សស្លាប់ ឈ្មោះ LINGANNA GOPULA ភេទប្រុស អាយុ35ឆ្នាំ ជនជាតិឥណ្ឌា មុខរបរ កម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ S1960127 នៅចំណុចអាគារ ការដ្ឋានសំណង់លេខ៥៤ ជាន់ទី១ ផ្លូវ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ក្រោយពីការបំភ្លឺពីឈ្មោះ TMU THENNA ភេទប្រុស ជនជាតិឥណ្ឌា ត្រូវជាមិត្តភ័ក្ត្រជនរងគ្រោះនិងធ្វើសំណង់ជាមួយគ្នាបានអោយដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ខ្លួនបានឃើញជនរងគ្រោះនិយាយទូរស័ព្ទជាមួយប្រពន្ធបណ្តើរយំបណ្តើរ ដោយប្រពន្ធសុំជនរងគ្រោះអោយផ្ញើលុយទៅស្រុក ក្នុងពេលដែលជនរងគ្រោះគ្មានលុយ ។

    បន្ទាប់មកកំម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ក៏បានសហការជាមួយកម្លាំងការិយ៉ាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹង លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន ក្រោមការសម្របសំរួលដោយ លោក សេង គីមឡាក់ ព្រះរាជអាជ្ញាររង បានធ្វើការត្រួតពិនិត្យលើសាកសព។

    ការសន្និដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារសំលាប់ខ្លួនឯង( ចងក ) បច្ចុប្បន្នសពត្រូវបានយកទៅតំកល់នៅវត្ដទឹកថ្លា ចំណែកសំភារះរបស់សពមានទូរសព្ទ័១គ្រឿង អត្តសញ្ញាណប័ណ្ណសញ្ជាតិឥណ្ឌា បានប្រគល់អោយទៅការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនិត្តិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុកបន្ត ៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay