ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទីតាំងល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកអ៉ីនធើណេត ២៤ម៉ោង ត្រូវបានអាជ្ញាធរខណ្ឌទួលគោកចុះបង្ក្រាប ខណៈទីតាំងជាច្រើនកំពុងបើកដំណើរការយ៉ាងរលូន

    BY Khmernote Media April 19, 2020
    ទីតាំងល្បែងស៊ីសងខុសច្បាប់ ជ្រកក្រោមស្លាកអ៉ីនធើណេត ២៤ម៉ោង ត្រូវបានអាជ្ញាធរខណ្ឌទួលគោកចុះបង្ក្រាប ខណៈទីតាំងជាច្រើនកំពុងបើកដំណើរការយ៉ាងរលូន

    រាជធានីភ្នំពេញ ៖ ទីតាំងល្បែងអនឡាញមួយកន្លែង ដែលផ្សាយផ្ទាល់ចេញពីកាស៉ីណូ ជ្រកក្រោមស្លាកណេង២៤ម៉ោង ឬហ្គេមកម្សាន្ត យីហោ (FC 99 កាហ្វេអ៉ិនធឺណេត) ដែលសំបូរទៅដោយក្រុមអ្នកញៀនល្បែងនាំគ្នាប្រមូលផ្តុំចូលលេងភ្នាល់ដាក់ប្រាក់តាមគណនេយ្យណេត យ៉ាងសប្បាយរីករាយ ក្នុងអំឡុងពេលដែលពលរដ្ឋគ្រប់គ្នាខ្លាចឆ្លងជំងឺកូវីដយ៉ាងណា ក៏ក្រុមអ្នកញៀនទាំងនោះមិនខ្លាចញញើតនឹងសេចក្តីស្លាប់ឡើយ តែត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបហើយ កាលល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅម្ដុំផ្សារទួលគោក ផ្ទះលេខ៣២,៣៤ ផ្លូវ៥៨៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី លោក ឯក ឃុនឌឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ, សង្កាត់បឹងកក់២ និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលបឹងកក់២។

    សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការខាងលើនេះ ឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ និងដកហូតសម្ភារមួយចំនួន ប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការបន្តតាមច្បាប់ ។ ចំពោះទីតាំងក្រុមការងារ បានបិទស៉ីលឃ្លុំបេចាក់សោរជាបណ្តោះអាសន្ន។ បច្ចុប្បន្នមនុស្សទាំង៧នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay