ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អាមេរិកមានអ្នកឆ្លងកូវីដ១៩ជិត ៨០ម៉ឺននាក់ ឯអ្នកស្លាប់វិញកើនលើស៤ម៉ឺននាក់ហើយ

    BY Khmernote Media April 20, 2020
    អាមេរិកមានអ្នកឆ្លងកូវីដ១៩ជិត ៨០ម៉ឺននាក់ ឯអ្នកស្លាប់វិញកើនលើស៤ម៉ឺននាក់ហើយ

    យោងតាមការរបាយការណ៍ដែលចុះផ្សាយដោយគេហទំព័រ worldometers បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ទាំងអស់នៅសហរដ្ឋអាមេរិកបានកើនឡើងជិត៨០ម៉ឺននាក់ហើយ និងមានចំនួនស្លាប់រហូតដល់ជាង ១,៥០០នាក់ក្នុងរយៈពេលតែ២៤ម៉ោង ដែលជានេះចំនួនច្រើនជាងគេបំផុតនៅលើពិភពលោក។

    បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកឆ្លងទូទាំងប្រទេសសរុប ៧៦៣,៨៣៦ នាក់ (កើនឡើង ២៥,០៤០ នាក់) អ្នកស្លាប់សរុប ៤០,៥៥៣ នាក់  (កើនឡើង ១,៥៣៩ នាក់) និងជាសះស្បើយចំនួន ៧១,០០៣ នាក់ ខណៈនៅទូទាំងពិភពលោកមានអ្នកឆ្លងជិត ២,៤០៦,៩០៥ លាននាក់ ស្លាប់ជាង ១៦៥,៥០៨នាក់ និងជាសះស្បើយជាង ៦១៧,០១៣នាក់៕

    អត្ថបទ៖ សេម
    ប្រភព៖ worldometers

    Share This Post:
    MPO4D jitutoto mpo4d Mpoplay