ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សិង្ហបុរីរកឃើញអ្នកជំងឺកូវីដ ១៩ ជិត៦០០ករណីបន្ថែមទៀតធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ជាង ៦ ពាន់ករណី

    BY autoadmin April 20, 2020
    សិង្ហបុរីរកឃើញអ្នកជំងឺកូវីដ ១៩ ជិត៦០០ករណីបន្ថែមទៀតធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ជាង ៦ ពាន់ករណី

    សិង្ហបុរី៖ អ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីនៅក្នុងប្រទេសសិង្ហបុរីហាក់បន្តកើនឡើងគួរឲ្យគត់សម្គាល់ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ គិតត្រឹមថ្ងៃទី១៩ ខែមេសា អាជ្ញាធរសុខាភិបាលបានរាយការណ៍ថា មានអ្នកជំងឺកូវីដ ១៩ ចំនួន ៥៩៦ ករណីបន្ថែមទៀតត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរី។ យ៉ាងណាក្តី មុខសញ្ញាជនរងគ្រោះហាក់គ្មានអ្វីខុសប្លែកច្រើនពីករណីមុនៗឡើង ពោលគឺ ៦៨% នៃជនរងគ្រោះទាំងអស់សុទ្ធតែជាក្រុមកម្មករបរទេស ដែលបានមានការប្រាស្រ័យទាក់ទងគ្នា និងកំពុងតែរស់នៅក្នុងអាគាររួមគ្នាផងដែរ ខណៈ ៣២% ផ្សេងទៀតគឺជាករណីចម្លងនៅតាមសហគមន៍ក្នុងចំណោមប្រជាពលរដ្ឋសិង្ហបុរីផ្ទាល់តែម្តង។

    ចំពោះករណីចម្លងនៅក្នុងសហគមន៍នេះទៀតសោធគេបានកត់សម្គាល់ឃើញថា មានជនរងគ្រោះ ៥ នាក់គឺជាក្មេងតូចដែលមានអាយុចន្លោះពី ១-១២ ឆ្នាំ ដែលករណីនេះត្រូវបានអាជ្ញាធរសុខាភិបាលចាត់ទុកថា ជាករណីពិបាកព្យាបាលផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ សិង្ហបុរីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៦ ៥៨៨ ករណី និង ស្លាប់ចំនួន ១១ ករណីផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: