ជប៉ុនពេលនេះមានអ្នកឆ្លងវីរុសកូវីដ១៩ ច្រើនជាង ១០,០០០នាក់ និងស្លាប់ជាង ២៥០នាក់
ចំនួននៃការឆ្លងវីរុស COVID-19 នៅប្រទេសជប៉ុនពេលនេះ មានចំនួន ១០,៨១០ គិតត្រឹមម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃច័ន្ទ (ម៉ោងនៅជប៉ុន) ហើយនេះមិនរាប់បញ្ចូលករណីពីនាវាទេសចរណ៍ Diamond Princess នោះទេ។ ការបូកសរុបនេះរួមបញ្ចូលទាំងមនុស្សដែលត្រូវបានគេរកឃើញវិជ្ជមានជាមួយវីរុស ក្នុងកំឡុងពេលត្រួតពិនិត្យការហោះហើរ មន្រ្តីក្រសួងសុខាភិបាល និងអ្នកដែលវិលមកជប៉ុនវិញតាមយន្តហោះដឹកជញ្ជូន។

ការបន្ថែមករណីចំនួន ៧១២ ពីនាវាទេសចរណ៍ Diamond Princess នាំឱ្យចំនួនសរុបរបស់ប្រទេសជប៉ុនមានដល់ទៅ ១១,៥២២នាក់។ ចំនួនអ្នកស្លាប់មានចំនួន ២៥១នាក់ ក្នុងនោះមាន ១៣នាក់ មកពីនាវា។ ទីក្រុងតូក្យូឈរនៅលើបញ្ជីដែលមានអ្នកឆ្លងច្រើនជាងគេគឺចំនួន ៣,០៨២នាក់។ អូសាកាជាប់ចំណាត់ថ្នាក់លេខ២ មានអ្នកឆ្លង ១,២១១នាក់ បន្ទាប់មកគឺកាណាកាវ៉ា មាន ៧៨២នាក់, ឈីបបា ៦៨២នាក់, សៃតាម៉ា ៦៦៤នាក់, ហ្វូគូកា ៥១៩នាក់ និងហ្យូហ្គោ ៥១៣នាក់។
មន្ត្រីក្រសួងសុខាភិបាលជប៉ុននិយាយថា មនុស្ស ២១៥នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគិតត្រឹមថ្ងៃសៅរ៍ ក្នុងនោះមាន ៤នាក់ មកពីនាវាទេសចរណ៍។ ក្រុមមន្រ្តីនិយាយថា មានមនុស្ស ១,៧១៣នាក់ បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យគិតត្រឹមថ្ងៃសៅរ៍។ ក្នុងចំណោមនោះមាន ១,០៦៩នាក់ ជាអ្នកត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅក្នុងប្រទេសជប៉ុន ខណៈ ៦៤៤នាក់ គឺមកពីនាវា Diamond Princess នោះ៕



អត្ថបទ៖ លីដា
ប្រភព៖ NHK