ខ្មែរណូត

ស្វែងរក

  • រថយន្ត

    មុនទិញរថយន្ត Prius អ្នកគួរដឹងថាវាឧស្សាហ៍ខូចអីខ្លះ ជៀសវាងសម្រេចចិត្តខុស

    BY Khmernote Media April 27, 2018
    មុនទិញរថយន្ត Prius អ្នកគួរដឹងថាវាឧស្សាហ៍ខូចអីខ្លះ ជៀសវាងសម្រេចចិត្តខុស

    រថយន្តដែលកំពុងពេញនិយម និងឆក់យកបេះដូងអ្នកប្រើប្រាស់មួយចំនួនធំ គឺរថយន្ត Toyota Prius ក៏ព្រោះតែវាជាប្រភេទរថយន្តដែលស៊ីសាំងតិចបំផុត សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ជាពិសេសអ្នកដែលជិះឡានច្រើនក្នុងមួយថ្ងៃៗ។ ថ្វីត្បិតថារថយន្ត Toyota Prius ជាច្រើនរថយន្តដែលស៊ីសាំងតិចក៏ពិតមែន ហើយក៏មានមនុស្សមិនតិចដែរ កំពុងតែមានគោលបំណងចង់ទិញវាយកមកប្រើប្រាស់។

    ថ្ងៃនេះដែរក្រុមការងារយើងបានចុះផ្ទាល់ ដើម្បីសាកសួរពីម្ចាស់យាន្តដ្ឋានជួសជុលរថយន្ត M Car Part & Services ដែលមានបទពិសោធន៍ទាក់ទងនឹងរថយន្ត Prius ក្នុងគោលបំណងចែករំលែកជូនដល់ប្រជាពលរដ្ឋយើង ដែលកំពុងតែមានបំណងទិញរថយន្តប្រភេទនេះមកប្រើប្រាស់។ លោក អ៊ឹម សុខសរ បានប្រាប់អោយដឹងថា មុននឹងសម្រេចចិត្តទិញរថយន្ត Prius អ្នកត្រូវត្រៀមលក្ខណៈថា ថ្ងៃណាមួយវានឹងមានបញ្ហាខូចខាតគ្រឿងបន្លាស់ មួយចំនួន ដោយសារតែរថយន្តមួយនេះប្រើប្រាស់ ប្រពន្ធ័ Hybrid Systerm។ បញ្ហាដែលយាន្តដ្ឋានជួសជុល M Car Part & Services បានជួបប្រទះនោះមានដូចជា៖

    1. បញ្ហាខូចដុំ ABS : ដោយសារតែរថយន្ត Prius ប្រើប្រាស់ប្រពន្ធ័ Hybrid Systerm ទើបប្រពន្ធ័ហ្វ្រាំង ABS ជាប្រភេទ ABS ភ្លើង ហើយវាងាយខូចជាង ABS ធម្មតា ដោយវាមានអាយុកាលប្រើប្រាស់របស់វា ដូចនេះអ្នកដែលទិញប៉ះឡាន Mile ច្រើន គេប្រើប្រាស់ច្រើនពីមុននោះ វាមានភាគរយខ្ពស់ក្នុងការខូចដុំ ABS នេះណាស់។

    2. បញ្ហាអាគុយ Hybrid : វាជារឿងសាមញ្ញហើយ ដែលរថយន្ត Prius តែងតែខូចអាគុយ Hybrid ព្រោះអាគុយមួយនេះ វាធ្វើការរហូតពេលយើងធ្វើដំណើរ វាបានបញ្ចេញថាមពល និង បញ្ចូលថាមពលភ្លាមៗ ទៅវិញទៅមកជានិច្ច ដូចនេះហើយ ពេលដែលដល់អាយុកាលរបស់វា វានឹងខូច។

    3. ម៉ូទ័របូមទឹក: រថយន្ត Hybrid ទាំងគឺសុទ្ធតែមានម៉ូទ័រ បូមទឹកដើម្បីស្អំ Inverter របស់វាក៏ដូចជាស្អំអាគុយ កុំអោយឡើងកំដៅខ្លាំង ហើយម៉ូទ័របូមទឹកនេះ វាមាន២ប្រភេទផងដែរ គឺទុយយោ៣ និង ទុយយោ២។ កាលណាវាខូចម៉ូទ័របូមទឹក ម៉ាស៊ីនត្រជាក់នឹងលែងដំណើរការ ហើយបើខូចម៉ូទ័របូមទឹកទុយយោ២ វានឹងធ្វើអោយរថយន្តរលត់ថែមទៀតផង។


    4. បញ្ហាម៉ាស៊ីនត្រជាក់: រថយន្ត Prius ក៏ឧស្សាហ៍កើតមានបញ្ហាម៉ាស៊ីនត្រជាក់ផងដែរ ព្រោះម៉ាស៊ីនត្រជាក់របស់វាប្រើប្រាស់ថាមពលអគ្គីសនី ពីអាគុយ Hybrid។

    ទោះជាយ៉ាងណាក្តី បញ្ហាទាំងអស់កើតមានអាស្រ័យលើ កាប្រើប្រាស់របស់អ្នក ដូចជាពេលខ្លះរថយន្ត Prius មួយទឹកពីស្រុកគេ ប្រើប្រាស់ច្រើនស្រាប់ ដូច្នេះពេលយើងទិញប៉ះចំ រថយន្តបែបនេះ វានឹងឧស្សាហ៍ធ្វើទុក្ខហើយ ប៉ុន្តែវាក៏អាចមានករណីចៃដន្ត ផងដែរចំពោះរថយន្តប្រើប្រាស់តិចក៏អាចមានបញ្ហានេះដូចគ្នា។ ប៉ុន្តែអ្នកដែលប្រើប្រាស់រថយន្ត Prius គឺវាសន្សំសំចៃប្រេងសាំងបានច្រើន មែនទែនសម្រាប់អ្នកដែលជិះរថយន្តច្រើន ក្នុងមួយថ្ងៃៗ៕

    អត្ថបទ៖ សុវណ្ណ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay