ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អេស្បាញ ឈរនៅលើតារាងកំពូលលេខ២ ខណៈពេលដែលអ្នកឆ្លងកូវីដ១៩ កើនដល់ជាង ២០ម៉ឺននាក់ និងស្លាប់ច្រើនជាង ២ម៉ឺននាក់

    BY autoadmin April 21, 2020
    អេស្បាញ ឈរនៅលើតារាងកំពូលលេខ២ ខណៈពេលដែលអ្នកឆ្លងកូវីដ១៩ កើនដល់ជាង ២០ម៉ឺននាក់ និងស្លាប់ច្រើនជាង ២ម៉ឺននាក់

    ក្រសួងសុខាភិបាលរបស់ប្រទេសអេស្បាញ បាននិយាយកាលពីថ្ងៃច័ន្ទថា ចំនួនមនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកវីរុស COVID-19 នៅក្នុងប្រទេសឥឡូវនេះបានកើនឡើងដល់ខ្ទង់ ២០០,០០០នាក់។ ក្រសួងបាននិយាយថា ចំនួនករណីបានកើនឡើងដល់ ២០០,២១០នាក់ ធៀបនឹង ១៩៥,៩៤៤ ករណីកាលពីថ្ងៃអាទិត្យ។ ទន្ទឹមនឹងនេះចំនួនអ្នកស្លាប់សរុបបានកើនដល់ ២០,៨៥២នាក់ កើនឡើងពីចំនួន ២០,៤៥៣ថ្ងៃមុន។

    អេស្បាញបានវ៉ាដាច់ប្រទេសអ៉ីតាលី (ដែលមានករណីចំនួន ១៧៨,៩៧២ នៅក្នុងរបាយការណ៍) ជាប្រទេសដែលរងគ្រោះខ្លាំងបំផុតនៅអឺរ៉ុប និងជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលអាមេរិកមានករណីដែលត្រូវបានបញ្ជាក់ប្រហែល ៨០០,០០០ករណី៕

    អត្ថបទ៖ លីដា
    ប្រភព៖ National Post

    Share This Post: