ឃាត់ខ្លួនជំនួយការចាងហ្វាងកាសែតម្នាក់ ពាក់ព័ន្ធនឹងករណីចែកចាយគ្រឿងញៀននៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០ព្រឹក នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កម្លាំងប៉ុស្តិ៍បឹងតាព្រហ្ម និងកម្លាំងជំនាញគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ និន សុផល ហៅ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ អូរចំណារ ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ក្នុងនោះនគរបាល ដកហូតបានថ្នាំញៀនសរុបចំនួន៥កញ្ចប់ ម៉ូតូ១គ្រឿងម៉ាកFUTUR ពណ៌ខ្មៅគ្មានស្លាកលេខ និងសម្ភារៈពាក់ពន្ធ័បទល្មើសគ្រឿងញៀនមួយចំនួនទៀត។
បញ្ជាក់៖ ជនសង្សយ័មានបណ្ណ័សម្គាល់ខ្លួនថាជាអ្នកកាសែត(សារព័ត៍មានគំនិតខ្មែរ) ហើយសមត្ថកិច្ចអះអាងថាជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម ។ ទោះជាយ៉ាងនេះក្តី បើតាមលោកវរសនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានប្រាប់ថាសមត្ថកិច្ចកំពុងសាកសួរសាវតាបន្ត ដើម្បីបញ្ជាក់ពីបណ្ណ័សារព័ត៍មាននោះនៅមានសុពលភាពឬអស់សុពលភាព ដោយសារថាបណ្ណ័សារព័ត៌មាននោះចេញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩៕

ប្រភព៖ ប្រតិកម្មរហ័សខេត្តព្រះសីហនុ



