អ្នកជំនាញអះអាងថា ក្រុម Hacker អាចផលិតកាតពិសេសមួយ ដើម្បីស្កេនបើកគ្រប់ទ្វារបន្ទប់ទាំងអស់យ៉ាងស្រួល
- April 30, 2018
នៅតាមសណ្ឋាគា ឬនៅតាមបន្ទប់ការិយាល័យមួយចំនួនគេបានប្រើប្រាស់កាតដើម្បីស្កេនបើកសោរទ្វារបន្ទប់ ជំនួសដោយការ ប្រើប្រាស់កូនសោរធម្មតា ព្រោះថាការប្រើប្រាស់កាតដូចនេះវាមានសុវត្ថិភាពខ្ពស់ជាងប្រើកូនសោរធម្មតា។ យ៉ាងណាក្តី ពេលនេះ ក្រុមអ្នកស្រាវជ្រាវបានអះអាងថា ក្រុម Hacker អាចផលិតកាតពិសេសមួយ ដែលអាចស្កេនបើកគ្រប់ទ្វារបន្ទប់ទាំងអស់តែម្តង។
ការចាប់ផ្តើមស្រាវជ្រាវចំពោះករណីនេះត្រូវបានធ្វើឡើង បន្ទាប់ពីកាលពីឆ្នាំកន្លងទៅនេះមានករណីគេលួចក្នុងបន្ទប់សណ្ឋាគាមួយ ខណៈដែលម្ចាស់កំពុងតែកាន់កាតនៅខាងក្រៅសណ្ឋាគា។ ក្រោយការស្រាវជ្រាវនេះលោក Tomi Tuominen អាយុ៤៥ឆ្នាំ និងលោក Timo Hirvonen អាយុ៣២ឆ្នាំ ដែលសុទ្ធតែជាអ្នកជំនាញក្នុងការផលិតសោរនោះ បានអះអាងព្រមគ្នា ការប្រើប្រាស់កាតមិនមានសុវត្តិភាពគ្រប់គ្រាន់ដូចដែលលោកអ្នកធ្លាប់គិតពីមុនទេ ព្រោះថាគេអាចផលិតកាតថ្មីដើម្បីស្កេនចូលគ្រប់បន្ទប់បាន៕


អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz
- Share This Post:






