ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆាបឆេះផ្ទះវីឡាមួយទាំងកណ្តាលយប់ នៅខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

    BY Khmernote Media April 22, 2020
    ឆាបឆេះផ្ទះវីឡាមួយទាំងកណ្តាលយប់ នៅខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

    រាជធានីភ្នំពេញ ៖ ឆេះផ្ទះវិឡាតូចមួយខ្នងជាមន្ត្រីបំរើការនៅសាលារាជធានីភ្នំពេញយ៉ាងខ្លាំង ផ្អើលបងប្អូនអ្នកជិតខាងរាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ពន្លត់ បានទាន់ពេលវេលា កាលពីវេលាម៉ោង០២:១០នាទីទាបភ្លឺ ឈានចូលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ នៅតាមផ្លូវបេតុងលេខ78BT ស្ថិតក្នុងភូមិចំរើនផល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    តាមសម្តីម្ចាស់ផ្ទះបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងកូនៗបានចូលសម្រាកលង់លក់ក្នុងដំណេកនៅបន្ទប់ខាងក្រោម លុះមកដល់វេលាកើតហេតុ ស្រាប់តែធំក្លិនឈ្ងៀម ហើយបើកទ្វារផ្ទះក៏ឃើញមានអណ្តាតភ្លើងកំពុងឆាបឆេះនៅជាន់ខាងលើយ៉ាងសន្ធោសន្ធៅទៅហើយ ទើបនាំគ្នាស្រែកឆោឡោឡើងអោយកូនៗចេញមកក្រៅ រួចនាំកូនទៅកន្លែងមានសុវត្ថិភាពសិន និងបានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជួយហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ផង។

    បន្តិចក្រោយមកគេឃើញ មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកដល់បន្តបន្ទាប់គ្នា មានទាំងកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី១ រួមទាំងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌ បានចូលទៅជួយសម្រួលចរាចរណ៍ និងសហការជាមួយក្រុមពន្លត់អគ្គិភ័យ ជួយបាញ់ពន្លត់ និងទប់ស្កាត់ជុំវិញ បរិវេណផ្ទះដែលកំពុងឆេះនោះរហូតរលត់ទៅវិញ ទើបមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។

    តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ ពុត សោភ័ណ្ឌ ភេទ ប្រុស អាយុ ៤០ឆ្នាំ ជាមន្ត្រីបំរើការនៅសាលារាជធានីភ្នំពេញ ប្រភេទសំណង់ ថ្មក្រោមឈើលើ ទំហំ ១០ម៉ែត្រគុណ១៨ម៉ែត្រ ។ ចំពោះការខូចខាតសម្ភាររួមមាន ៖ ឆេះម៉ូតូចំនួន៥គ្រឿង ម៉ាស៊ីនភ្លើង១គ្រឿង សម្ភារប្រើប្រាសអស់ទាំងស្រុង និងពុំបណ្តាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ មិនបណ្តាលឲ្យមានមនុស្សស្លាប់ឬរងរបួសឡើយ ។ ចំពោះមូលហេតុ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវ ។

    ក្នុងការឆាបឆេះនេះដែរ មានរថយន្តពន្លត់អគ្គិភ័យ ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦ឡានស្មើនឹង ២៤ម៉ែត្រគូប, រថយន្តជំនួយរួមមានរថយន្តពន្លត់អគ្គិភ័យ របស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុនខ្មែរប៊ីវើរីជីស(ស្រាបៀរកម្ពុជា) ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៦ម៉ែត្រគូប ៕ អត្ថបទរូបភាព ដោយបងម៉េង

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay