តើ Contactless Delivery Service របស់ ផាក កាហ្វេ ខុសពីគេដូចម្តេចទៅ?
- April 22, 2020
ដើម្បីសម្របខ្លួនក្នុងវិបត្តិជម្ងឺកូវីដ១៩ កាលពីដើមខែមីនាមុននេះ ផាក កាហ្វេ បានដាក់ឲ្យដំណើរការ សេវាដឹកជូនដែលមិនប៉ះផ្ទាល់ជាមួយអតិថិជន ឬជាភាសាអង់គ្លេសថា Contactless Delivery Service ដែលជាគោលគំនិតថ្មី និងមុនគេក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ ថ្មីៗនេះ យើងឃើញថា មានក្រុមហ៊ុនជាច្រើន មិនថាក្រុមហ៊ុនម្ចាស់ភោជនីដ្ឋានផ្ទាល់ ឬក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ បានដាក់ឲ្យប្រើប្រាស់ Contactless Delivery Service ផងដែរ។ តើ Contactless Delivery Service របស់ ផាក កាហ្វេ ខុសពីគេដូចម្តេចទៅ?

បើតាមលោកហេង សេងលី អគ្គនាយកគ្រប់គ្រងទូទៅផាក កាហ្វេ បានមានប្រសាសន៍ឲ្យដឹងថា ជាការពិតណាស់ Contactless Delivery Service គឺមានន័យថាយើងរក្សាគម្លាតសុវត្ថិភាព និងមិនប៉ះផ្ទាល់ជាមួយអតិថិជន ហើយនេះជាអ្វីទាំងផាក កាហ្វេ និងក្រុមហ៊ុនដទៃអនុវត្ត។ ប៉ុន្តែអ្វីពួកយើងបានធ្វើរឿងពីរបន្ថែមដែលខុសពីគេ។
រឿងទី១ ពួកយើងមានប័ណ្ណធាសុវត្ថិភាពចំណីអាហារជូនដល់អតិថិជន។ ក្នុងប័ណ្ណនោះ ពួកយើងបានរចនាជារូបបេះដូង និងកត់ត្រាឈ្មោះ និងសីតុណ្ហភាពរបស់អ្នកចម្អិនអាហារ និងបុគ្គលិកដឹកជញ្ជូន។ ការធ្វើដូចនេះ គឺដើម្បីឲ្យអតិថិជនមានទំនុកចិត្ត និងដឹងថាអាហារដែលពួកគាត់កំពុងពិសាត្រូវបានចម្អិន និងដឹកជញ្ជូនដោយបុគ្គលិកណាហើយមានសុខភាពយ៉ាងណា។

រឿងទី២ បុគ្គិលិករបស់យើងប្រើបេះដូងមកចម្អិនអាហារ និងដឹកជូនដល់អតិថិជន។ ស្តាប់មើលទៅរាងចម្លែកបន្តិច ប៉ុន្តែវាជាអ្វីដែលយើងកំពុងធ្វើមែន។ ក្រុមការងារយើងបានឯកភាពគ្នា និងប្តេជ្ញាចិត្តថា ត្រូវចម្អិនអាហារអោយបានឆ្ងាញ់ មានអនាម័យខ្ពស់ និងដឹកជូនអតិថិជនយ៉ាងមានសុវត្ថិភាព។ ពួកយើងចាត់ទុកថា ពួកយើងកំពុងចម្អិនអាហារជូនឪពុកម្តាយរបស់យើងពិសាអញ្ចឹង។ អតិថិជនទុកចិត្តលើយើង ដូចឪពុកម្តាយរបស់យើងទុកចិត្តលើយើងអញ្ចឹង។ ពួកយើងគោរព ឲ្យតម្លៃ និងគិតគូរអំពីអតិថិជនជាអាទិភាព។
គួរបញ្ជាក់ផងដែរថា លោកអ្នកអាចធ្វើការកម្ម៉ង់អាហារតាម Contactless Delivery Service របស់ផាកកាហ្វេតាមរយៈទូរស័ព្ទលេខ 023 920 920។



- Share This Post:






