បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅលើអេក្រង់នឹងមានលើស្មាតហ្វូនស៊េរីថ្មីនៅឆ្នាំ 2019 ខាងមុខនេះ
- April 27, 2018
ក្រុមអ្នកវិភាគនៅ IHS Markit បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅលើអេក្រង់នឹង “ធ្វើឱ្យទូរស័ព្ទមានអេក្រង់ពេញដែលមានលក្ខណៈពិសេស” ។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Huawei បានផ្តោតលើការធ្វើឲទូរស័ព្ទស្មាតហ្វូនស្ទើតែមិនមានគែមនៃអេក្រង់។

មានម៉ូដែលតែពីរគត់ដែលអ្នកអាចប្រើប្រាស់ជាមួយបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅលើអេក្រង់គឺ Vivo X20 Plus UD ដែលលក់ចេញជាច្រើននៅក្នុងប្រទេសចិននិងម៉ូដែល Porsche Design Huawei Mate RS ដែលជាម៉ូដែល Limited-Edition ដែលមានកាមេរ៉ាចំនួនបីនៅខាងក្រោយ ក្នុងតំលៃប្រហែលនឹង $2,100 ឬ 1,500 ផោននិង 2,700 ដុល្លារអូស្រ្តាលី។

ឥលូវនេះទូរស័ព្ទដែលមានបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅលើអេក្រង់គឺកំពុងមានការផលិតជាច្រើន។ កាលពីឆ្នាំមុនក្រុមហ៊ុន iPhone និង Samsung ត្រូវបានគេនិយាយថានឹងមានបច្ចេកវិទ្យាមួយនេះទៅលើស្មាតហ្វូនរបស់ពួកគេ ប៉ុន្តែវាមិនបានកើតឡើងនោះទេ។
លោក Calvin Hsieh អគ្គនាយកផ្នែក Touch និង User-Interfeace របស់ក្រុមហ៊ុន IHS Markit បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Huawei និង Vivo ថ្មីៗនេះបានបង្ហាញម៉ូដែលមួយចំនួនជាមួយនឹងបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅលើអេក្រង់។
ប្រភព៖ Cnet
ប៊ុនហួរ
- Share This Post:






