ក្រុមហ៊ុន Apple នឹងបញ្ឈប់ការផលិតឧបករណ៍ Router AirPort របស់ខ្លួន
- April 27, 2018
កាលពីថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន Apple បានឱ្យដឹងថាខ្លួនឈប់ផលិតឧបករណ៍ AirPort router របស់ខ្លួនទៀតហើយ។ អតិថិជននឹងអាចទិញវានៅក្នុងហាង Apple Store និងតាមរយៈអ្នកលក់បន្តដែលបានអនុញ្ញាតរហូតដល់អស់ពីស្តុក។ ក្រុមហ៊ុន Apple ក៏នឹងបន្តផ្គត់ផ្គង់ដល់ឧបករណ៍ router ចាស់ៗចំពោះសេវាកម្មនិងគ្រឿងបន្លាស់ផ្សេងៗរយៈពេល 5 ឆ្នាំ។

ក្រុមហ៊ុននេះបានធ្វើ Update ចុងក្រោយចំពោះឧបករណ៍ AirPort Extreme $199 និងឧបករណ៍ AirPort Time Capsule $299 នៅក្នុងខែមិថុនាឆ្នាំ 2013 ជាមួយនឹង 802.11ac Wi-Fi ប៉ុន្តែចំពោះឧបករណ៍ AirPort Express 99$ របស់ខ្លួនមិនបានធ្វើការ Update នោះទេចាប់តាំងពីឆ្នាំ 2012 មកម្លេះ។

ក្រុមហ៊ុន Apple បានណែនាំឧបករណ៍ router AirPort ដំបូងរបស់ខ្លួនជិត 20 ឆ្នាំមកហើយប៉ុន្តែ Home network មិនទាន់មានអ្នកប្រើប្រាស់ច្រើននៅឡើយទេព្រោះតែតម្លៃវារៀងថ្លៃបន្តិច។ សព្វថ្ងៃនេះអ្នកផ្តល់សេវាកម្មខ្សែកាបនិងសេវាអ៊ិនធឺណិតបានផ្តល់ឧបករណ៍ router ដល់អ្នកប្រើប្រាស់ស្រាប់ហើយអ្នកប្រើប្រាស់ក៏អាចទិញ router ដែលមានតំលៃថោកនិងពេញនិយមផងដែរ។
ប្រភព៖ Cnet
ប៊ុនហួរ
- Share This Post:






