ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ លើនាវាអ៉ីតាលី Costa Atlantica បន្ថែម ១៤នាក់ទៀត នាំឱ្យករណីសរុបកើនដល់ ៤៨នាក់

    BY autoadmin April 23, 2020
    ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ លើនាវាអ៉ីតាលី Costa Atlantica បន្ថែម ១៤នាក់ទៀត នាំឱ្យករណីសរុបកើនដល់ ៤៨នាក់

    ប្រព័ន្ធផ្សព្វផ្សាយសាធារណៈ NHK បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មានករណីឆ្លងវីរុស COVID-19 ចំនួន ១៤ បន្ថែមទៀតត្រូវបានបញ្ជាក់ ចេញពីនាវាទេសចរណ៍អ៉ីតាលីមួយគ្រឿង ដែលកំពុងចូលចតដើម្បីជួសជុលនៅឯខេត្តណាហ្គាសាគីរបស់ប្រទេសជប៉ុន។ នាវានេះមិនមានអ្នកដំណើរទេសចរទេ ប៉ុន្តែមានសមាជិកនាវិកទាំងអស់ចំនួន ៦២៣នាក់។ នេះបើតាមការចុះផ្សាយរបស់ រ៉យទ័រ សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។

    គិតត្រឹមថ្ងៃពុធមានសមាជិកនាវិកចំនួន ៣៤នាក់ នៅលើនាវា Costa Atlantica បានតេស្ដវិជ្ជមានជាមួយវីរុស។ បូករួមទាំងករណីព្រឹកថ្ងៃនេះចំនួន ១៤នាក់ទៀត វានាំឱ្យនាវានេះមានករណីសរុប ៤៨ករណី ដែលកំពុងបង្កការព្រួយបារម្ភអំពីផលប៉ះពាល់លើសហគមន៍ក្នុងតំបន់នោះ។ ការឆ្លងវីរុសលើនាវា Costa Atlantica បានកើតឡើងមិនប៉ុន្មាន បន្ទាប់កាលពី២ខែមុន ជប៉ុនក៏បានប្រឈមនឹងករណីលើនាវា Diamond Princess ដែលចតនៅយូកូហាម៉ាផងដែរ ហើយកាលនោះមានមនុស្សជាង ៧០០នាក់ ត្រូវបានគេរកឃើញថាបានឆ្លងវីរុស៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: