ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃបន្ដចុះថយការឆ្លងវីរុសកូវីដ១៩ ដោយថ្ងៃនេះមានតែអ្នកឆ្លងថ្មី ១៣នាក់ និងស្លាប់ម្នាក់

    BY autoadmin April 23, 2020
    ប្រទេសថៃបន្ដចុះថយការឆ្លងវីរុសកូវីដ១៩ ដោយថ្ងៃនេះមានតែអ្នកឆ្លងថ្មី ១៣នាក់ និងស្លាប់ម្នាក់

    លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា នេះថា ប្រទេសថៃបានបន្តចុះថយចំនួនអ្នកឆ្លងវីរុស COVID-19 ជាមួយនឹងករណីថ្មី ១៣ករណី ដែលត្រូវបានបញ្ជាក់ក្នុងរយៈពេល ២៤ម៉ោង និងស្លាប់ម្នាក់។ តួលេខនេះនាំឱ្យចំនួនអ្នកជំងឺ COVID-19 នៅប្រទេសថៃកើនឡើងដល់ ២,៨៣៩នាក់។ នេះបើតាមការចុះផ្សាយប្រចាំថ្ងៃ ដោយសារព័ត៌មាន Nation Thailand

    លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា តួលេខថ្មីចុងក្រោយគឺជាការចុះថយតិចបំផុត ចាប់តាំងពីពួកគេបានកត់ត្រាការឆ្លងខ្ពស់បំផុតរហូតដល់ទៅ ១៨៨ករណី កាលពីថ្ងៃទី២២ ខែមីនា។ ចំណែកចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥០នាក់ ខណៈអ្នកជំងឺ ២,៤៣០នាក់ បានជា និងវិលត្រឡប់ទៅផ្ទះវិញ និងមានតែ ៣៥៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Nation Thailand

    Share This Post: