ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ចំនួនករណីឆ្លងវីរុសកូវីដ១៩ នៅជប៉ុនកើនដល់ ១២,០២៣ ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ

    BY autoadmin April 23, 2020
    ចំនួនករណីឆ្លងវីរុសកូវីដ១៩ នៅជប៉ុនកើនដល់ ១២,០២៣ ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ

    ចំនួនករណីឆ្លងវីរុស COVID-19 នៅប្រទេសជប៉ុន មានចំនួន ១២,០២៣ ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ ចំនួននេះសរុបទាំងមនុស្សដែលត្រូវបានតេស្ដនៅព្រលានយន្តហោះ មន្រ្តីក្រសួងសុខាភិបាល មន្រ្តីចត្តាឡីស័ក និងបុគ្គលដែលបានវិលត្រឡប់មកជប៉ុនពីប្រទេសចិន តាមយន្ដហោះរដ្ឋាភិបាល។

    ប្រសិនបើបូកទាំងករណីលើនាវា Diamond Princess ជប៉ុនមានតួលេខឆ្លងសរុប ១២,៧៣៥នាក់។ ចំនួនអ្នកស្លាប់នៅក្នុងប្រទេសជប៉ុនក៏បានកើនឡើងដល់ ៣១២នាក់ ក្នុងនោះមាន ១៣នាក់ មកពីនាវាទេសចរណ៍នោះ។

    មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា មនុស្សចំនួន ២៤៥នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគិតត្រឹមថ្ងៃពុធ ក្នុងនោះមាន ៤នាក់ មកពីនាវាទេសចរណ៍ ខណៈដែល ២,០៦៩នាក់ បានជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: