ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្ដីប្រពន្ធ១គូជួញដូរថ្នាំញៀនក្នុងរោងចាំចំការស្វាយ ពលរដ្ឋល្អរាយការណ៍សម្ងាត់ដល់សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបបានតែប្រពន្ធម្នាក់

    BY Khmernote Media April 23, 2020
    ប្ដីប្រពន្ធ១គូជួញដូរថ្នាំញៀនក្នុងរោងចាំចំការស្វាយ ពលរដ្ឋល្អរាយការណ៍សម្ងាត់ដល់សមត្ថកិច្ចឆ្មក់ចុះបង្ក្រាបបានតែប្រពន្ធម្នាក់

    ខេត្តកណ្តាល៖ ប្ដីប្រពន្ធ១គូជាជនសង្ស័យ និងជាមុខសញ្ញាជូញដូរគ្រឿងញៀន ស្នាក់នៅក្នុងរោងចាំចំការស្វាយ ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានពលរដ្ឋល្អរាយការណ៍ឲ្យសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនបានតែប្រពន្ធម្នាក់ ចំណែកឯប្ដីរត់បាត់ស្រមោល នៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នៅចំណុចខាងលើ។

    ជនសង្ស័យជាប្រពន្ធឈ្មោះ ម៉ិច មករា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុង ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមជាមួយម៉្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់តូច, ម៉ូតូហុងដាចំនួន០១គ្រឿងពណ៍ខ្មៅ1C-5667កណ្តាល,ដាវដែកចំនួន០១ដើមនិងសម្ភារៈវិចខ្ចប់សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀត។ ក្រៅពីនេះគឺសមត្ថកិច្ចយើងមិនបានចាប់យកអ្វីផ្សេងទៀតទេ។

    ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៧:៣០នាទី មានប្រជាពលរដ្ឋល្អបានរាយការណ៍ថាមកសមត្ថកិច្ចថាមានមុខសញ្ញា០២នាក់ប្តីប្រពន្ធ បានមកស្នាក់នៅក្នុងរោងចាំចំការស្វាយស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ហើយបានធ្វើសកម្មភាពជួញដូរថ្នាំញៀនយ៉ាងសកម្មនៅទីកន្លែងនោះ។

    ប្រភពដដែលបានបន្តឲ្យដឹងទៀតថាក្រោយពេលទទួលបានពត៍មានរួច លោកវរសេនិយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានបញ្ជាឲ្យផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនចុះទៅសហការគ្នាជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកថ្មី ដោយបានចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ម៉ិច មករា ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យឈ្មោះ ធួក ថា ភេទប្រុស អាយុ៤១ឆ្នាំ ដែលបាន រត់គេចខ្លួនបាត់ចេញពីកន្លែងកើតហេតុហើយបានបន្សល់ទុកនៅថ្នាំញៀនចំនួន០២កញ្ចប់តូច ហើយនឹងដាវដែកចំនួន០១ដើម នឹងម៉ូតូហុងដាសង់ចំនួន០១គ្រឿងព្រមទាំងសំភារៈវិចខ្ចប់ប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួនទៀត។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា ចំពោះថ្នាំញៀនចំនួន០២កញ្ចប់តូច នេះគឺប្តីរបស់ខ្លួនពិតជាអ្នកទៅទិញយកមកទុកលក់ចែកចាយបន្តហើយនឹងទុកប្រើប្រាស់ផ្ទាល់ខ្លួនឯងផង៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay