ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួររកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ១,០៣៧នាក់ ដែលនាំឱ្យករណីសរុបកើនដល់ ១១,១៧៨នាក់

    BY autoadmin April 23, 2020
    សាំងហ្គាពួររកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ១,០៣៧នាក់ ដែលនាំឱ្យករណីសរុបកើនដល់ ១១,១៧៨នាក់

    សាំងហ្គាពួរ៖ តាមការចុះផ្សាយរបស់ Asia One បានឱ្យដឹងថា ក្រសួងសុខាភិបាល (MOH) បានបញ្ជាក់ជាបឋមនូវករណីឆ្លងវីរុស COVID-19 ថ្មីចំនួន ១,០៣៧ ករណី នៅក្នុងប្រទេសសិង្ហបុរី សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។ ករណីភាគច្រើនគឺជាពលករបរទេស ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន (បណ្ដុំបន្ទប់ជួល) ហើយ ២១នាក់ ក្នុងចំណោមអ្នកឆ្លងថ្មី គឺជាជនជាតិសិង្ហបុរី និងជាអ្នកស្នាក់នៅអចិន្ត្រៃយ៍។

    តួលេខនេះនាំឱ្យមានករណីសរុបនៅសាំងហ្គាពួរកើនដល់ ១១,១៧៨ករណី ហើយរហូតដល់ពេលនេះមានអ្នកជំងឺចំនួន ៨៩៦នាក់ បានជាសះស្បើយនិងរំសាយចេញពីពេទ្យ ខណៈមានអ្នកស្លាប់ចំនួន ១២នាក់។ ក្រសួងមហាផ្ទៃកំពុងធ្វើការលម្អិតអំពីករណីទាំងនេះ ហើយចែករំលែកព័ត៌មានថ្មីៗបន្ថែមទៀតនៅយប់នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Asiaone

    Share This Post: