ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នេះហើយអាងហែលទឹក តំលៃជិត៣លានដុល្លារ នៅស្តាតអូឡាំពិក ដែលទើបនឹងបង្ហាញខ្លួនសាជាថ្មី

    BY Khmernote Media April 23, 2020
    នេះហើយអាងហែលទឹក តំលៃជិត៣លានដុល្លារ នៅស្តាតអូឡាំពិក ដែលទើបនឹងបង្ហាញខ្លួនសាជាថ្មី

    នៅមុននេះបន្តិចទំព័រ Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញផ្សាយពីដំណឹងមួយទាក់ទងទៅនឹងអាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក ដែលត្រូវបានជួសជុលរួច១០០% ដោយចំណាយថវិការប្រមាណជិត៣លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះទទួលអាងហែលទឹកនៅពហុកីឡដ្ឋានអូឡាំពិក ក្រោយពីជួសជុលរួច១០០ភាគរយ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនសាងសង់ សមាជិកសមាជិកាសហព័ន្ធ និងកីឡាករ កីឡាការិនីជាច្រើនរូបផងដែរ។

    ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា អាងហែលទឹកនេះត្រូវបានជួសជុល និងពង្រីកបន្ថែម ដែលមានបណ្ដោយប្រវែង ៥០ម៉ែត្រ និងទទឹងប្រវែង ២៥ម៉ែត្រ និងមាន១០បន្ទាត់ ជាខ្នាតអន្តរជាតិ សាងសង់ដោយក្រុមហ៊ុន Shanghai Construction ដោយប្រើប្រាស់រយៈពេល១៨ខែ និងចំណាយថវិកាជិត៣លានដុល្លារអាមេរិក ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction បំពាក់ដោយម៉ាស៊ីនបូម និងម៉ាស៊ីនចម្រោះទឹកថ្មីៗ បន្ទប់សម្រាប់ដាក់ឧបករណ៍ បន្ទប់បញ្ជាឧបករណ៍អេឡិចត្រូនិក ផ្ទាំងLED សាលហ្វឹកហាត់សាច់ដុំ សាលប្រជុំ បន្ទប់ស្នាក់នៅ អាហារដ្ឋាន និងកៅអីជាង ១៦០០ សម្រាប់អង្គុយទស្សនា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay