អភិបាលស្រុកបន្ទាយស្រី កែប្រែគម្រោងដើម”ផ្ទះ១ អំពូល១” បន្តិច មកជាបង្គោលភ្លើងតាមដងផ្លូវ វ៉ាត់ធំជាងមុន បង្គោលខ្ពស់ជាងមុន ចំនួនអំពូលតិចជាងមុន តែភ្លឺពេញផ្លូវ
រាត្រីទីមួយ៖ ទិដ្ឋភាពថ្មីនៃភូមិបន្ទាយស្រី! ជាផ្នែកមួយនៃយុទ្ធនាការ”ផ្ទះ១ អំពូល១” រដ្ឋបាលស្រុកបានសម្រេចកែប្រែពីគម្រោងដើមបន្តិច ពីការដាក់អំពូលតាមផ្ទះនីមួយៗ មកជាបង្គោលភ្លើងតាមដងផ្លូវដើម្បីបំភ្លឺជារួមជំនួសវិញ ដោយហេតុតែទីនេះគឺជាទីប្រជុំជនរបស់ស្រុក។ ការផ្លាស់ប្តូរនេះតម្រូវអោយប្រើប្រាស់អំពូលសូឡាដែលមានវ៉ាត់ធំជាងមុន បង្គោលខ្ពស់ជាងមុន តែមានចំនួនអំពូលតិចជាងមុន។

ផ្សារ សាលារៀន មណ្ឌលសុខភាព អធិការដ្ឋាន សាលាស្រុក វត្តអារាម… ពិតមែនតែជាទីប្រជុំជនដែលសំខាន់ជាងគេ តែកន្លងមកនៅទីនេះពុំទាន់បានរៀបចំអោយសមនឹងឋានៈជាទីរួមស្រុកនៅឡើយទេ។ សង្ឃឹមថាការចាប់ផ្តើមថ្ងៃនេះ នឹងបើកទំព័រថ្មីសម្រាប់ស្រុកបន្ទាយស្រី ដើម្បីបន្តរៀបចំអោយរឹតតែមានសោភ័ណភាពទាក់ទាញបន្ថែមទៀត។
ជួសមុខអោយអ្នកភូមិបន្ទាយស្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រយុទ្ធនាការ”ផ្ទះ១ អំពូល១” ជំហាននេះ សម្រាប់ភូមិបន្ទាយស្រីនៃឃុំខ្នារសណ្តាយ៕ ប្រភពហ្វេសបុក៖ លោកឃឹម ហ្វីណង់








