ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ករណីកូវីដ១៩ នៅជប៉ុនពេលនេះកើនឡើងខ្ពស់ជាងកូរ៉េខាងត្បូងទៅទៀត

    BY autoadmin April 24, 2020
    ករណីកូវីដ១៩ នៅជប៉ុនពេលនេះកើនឡើងខ្ពស់ជាងកូរ៉េខាងត្បូងទៅទៀត

    ចំនួនករណីឆ្លងវីរុស COVID-19 នៅក្នុងប្រទេសជប៉ុនមានចំនួន ១២,៤៨០នាក់ គិតត្រឹមថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។ តួលេខនេះគឺខ្ពស់ជាងប្រទេសកូរ៉េខាងត្បូង ដែលមានតែ ១០,៧០៨ ករណី នេះបើតាមការធ្វើបច្ចុប្បន្នភាពរបស់ Worldometers ។ ការបូកសរុបរបស់ជប៉ុនរួមបញ្ចូលទាំងអ្នកតេស្ដវិជ្ជមាននៅព្រលានយន្តហោះ មន្រ្តីក្រសួងសុខាភិបាល មន្ត្រីចត្តាឡីស័ក និងបុគ្គលដែលត្រឡប់ពីប្រទេសចិន តាមជើងហោះហើររបស់រដ្ឋាភិបាល។

    ប្រសិនបើបូកករណីរបស់នាវា Diamond Princess ដែលមានចំនួន ៧១២នាក់ ប្រទេសជប៉ុនមានករណីសរុបចំនួន ១៣,១៩២ករណី។ ចំណែកចំនួនអ្នកស្លាប់នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៣៤១នាក់ ក្នុងនោះមាន ១៣នាក់ មកពីនាវាទេសចរណ៍នោះ។

    ទីក្រុងតូក្យូឈរលើបញ្ជីកំពូល ដែលមានអ្នកឆ្លងជំងឺចំនួន ៣,៥៧២នាក់ បន្ទាប់មកគឺ អូសាកាមានចំនួន ១,៤១៥នាក់, កាណាហ្គាវ៉ា ៨៧៥នាក់, ឈីបា ៧៧០នាក់, សៃតាម៉ា ៧៥៩នាក់, ហ្យូកូ ៥៨០នាក់ និងហ្វូគូអូកា ៥៧៩នាក់។ មន្ត្រីក្រសួងសុខាភិបាលបាននិយាយថា មនុស្សចំនួន ២៦៣នាក់ នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគិតពីថ្ងៃព្រហស្បតិ៍ ក្នុងនោះមាន ៤នាក់ មកពីនាវាទេសចរណ៍ ខណៈដែលមនុស្ស ៣,០៥៣នាក់ បានជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: