ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសថៃថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៥នាក់ និងគ្មានអ្នកស្លាប់នោះទេ

    BY autoadmin April 24, 2020
    ប្រទេសថៃថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៥នាក់ និងគ្មានអ្នកស្លាប់នោះទេ

    លោក Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃ បាននិយាយនៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០នេះថា ប្រទេសថៃបានរកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ១៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យករណីសរុបកើនដល់ ២,៨៥៤នាក់ និងគ្មានអ្នកស្លាប់ទេ។ នេះបើតាមការចុះផ្សាយរបស់ Nation Thailand មុននេះបន្ដិច។

    លោកបាននិយាយថា ចំនួនសម្រាប់ថ្ងៃសុក្រគឺកើនឡើងជាងថ្ងៃព្រហស្បតិ៍ ដែលមានតែ ១៣នាក់ និងជាថ្ងៃដែលប្រទេសថៃមានករណីតិចបំផុត ចាប់តាំងពីការកើនឡើងខ្ពស់បំផុតដល់ ១៨៨នាក់ ត្រូវបានកត់ត្រា កាលពីថ្ងៃទី២២ ខែមីនា។ ចំនួនអ្នកស្លាប់នៅតែមាន ៥០នាក់ ដដែល ខណៈអ្នកជំងឺ ២,៤៩០នាក់ បានជាសះស្បើយនិងបានវិលត្រឡប់ទៅផ្ទះវិញ ហើយមាន ៣១៤នាក់ កំពុងទទួលការព្យាបាលនៅតាមមន្ទីរពេទ្យ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Nation Thailand

    Share This Post: