ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដេញចាប់ក្រុមចោរទាក់ឆ្កែ៤នាក់ ផ្អើលតាមផ្លូវ៦A រហូតចាប់បានម្នាក់ ចំណែកឯបក្ខពួក៣នាក់ទៀត រត់បាត់ស្រមោល

    BY Khmernote Media April 24, 2020
    ដេញចាប់ក្រុមចោរទាក់ឆ្កែ៤នាក់ ផ្អើលតាមផ្លូវ៦A រហូតចាប់បានម្នាក់ ចំណែកឯបក្ខពួក៣នាក់ទៀត រត់បាត់ស្រមោល

    រាជធានីភ្នំពេញ៖ ក្រុមជំនាញទាក់ឆ្កែចំនួន៤នាក់ ជិះដើរធ្វើសកម្មភាពទាក់ឆ្កែក្នុងភូមិ មិនបានសម្រេច បែរជាជួបកម្លាំងល្បាតប៉ុស្តិ៍នគរបាលព្រែកលៀប សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌជ្រោយចង្វារ កំពុងល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន ប្រទះឃើញក៏ចេញប្រដេញតាមឃាត់ក្រុមជនសង្ស័យ តែបែរជាតដៃជាមួយកម្លាំងល្បាត ទើបឃាត់ខ្លួនបានម្នាក់ ចំណែកឯបក្ខពួក៣នាក់ទៀត នាំគ្នារត់គេចខ្លួនបាត់ ។

    ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោងជាង៣ទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវជាតិលេ 6A ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    យោងតាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍នគរបាលព្រែកលាប បានអោយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងល្បាតប៉ុស្តិ៍នគរបាលព្រែកលៀប សាហការជាមួយនឹងកម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋានខណ្ឌជ្រោយចង្វារ ចេញល្បាតពួនស្ទាក់ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ក៏បានប្រទះឃើញក្រុមជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២នាក់ ប្រដាប់ដោយឈើឬស្សី និងឧបករណ៍សម្រាប់ទាក់ឆ្កែ ភ្លាមនោះកម្លាំងល្បាតមិនបង្អង់យូរ ក៏បានប្រដេញតាមក្រុមជនសង្ស័យ តែបែរជាក្រុមជនសង្ស័យវាយតដៃជាមួយសមត្ថកិច្ចវិញ ទើបកម្លាំងអន្ដរាមន៍ពិសេស នៃអធិការដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការចាប់វ៉ៃខ្នោះបានម្នាក់ ភ្លាមនោះក្រុមជនសង្ស័យ៣នាក់ទៀត បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។

    ជនសង្ស័យដែលតែងតែធ្វើសាកម្មភាពទាក់ឆ្កែមានឈ្មោះថា ដាវ វិថា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកលៀប បាននាំជនសង្ស័យដែលធ្វើសកម្មភាពទាក់ឆ្កែមិនបានសម្រេច យកមកធ្វើការសាកសួរ នៅស្នាក់ការប៉ុស្តិ៍នគរបាលព្រែកលៀប ដើម្បីកសាងសុំណំរឿងបន្តតាមនីតិវិធីច្បាប់៕

    អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay