ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    អ្នកស្លាប់ដោយសារកូវីដ១៩ នៅសហរដ្ឋអាមេរិកពេលនេះ កើនដល់ជាង ៥ម៉ឺននាក់ ខណៈមានឆ្លងច្រើនជាង ៨៦ម៉ឺននាក់

    BY autoadmin April 25, 2020
    អ្នកស្លាប់ដោយសារកូវីដ១៩ នៅសហរដ្ឋអាមេរិកពេលនេះ កើនដល់ជាង ៥ម៉ឺននាក់ ខណៈមានឆ្លងច្រើនជាង ៨៦ម៉ឺននាក់

    បើតាមការចុះផ្សាយរបស់ Fox News បាននិយាយថា សហរដ្ឋអាមេរិកបាននាំមុខគេនៅក្នុងពិភពលោកនេះ ជាមួយនឹងការស្លាប់ជាង ៥០,០០០នាក់ ដែលបណ្តាលមកពីវីរុស COVID-19 ហើយតួលេខនេះ គឺច្រើនជាងអ៉ីតាលី ដែលជាប្រទេសមានការស្លាប់កំពូលទី២ ដល់ទៅ២ដងឯណោះ (ជាង២៥,០០០នាក់)។ សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅអាមេរិកពេលនេះមាន ៥០,០៣១នាក់ និងមានករណីឆ្លងសរុប ៨៦៩,០០០ករណី នៅទូទាំងប្រទេស។

    សហរដ្ឋអាមេរិកគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍នេះអនុប្រធានាធិបតី Mike Pence បានបញ្ជាក់ថា លោកសង្ឃឹមថាជំងឺរាតត្បាតនឹងចាប់ផ្តើមស្រកទៅវិញនាពេលរដូវក្ដៅ។ រដ្ឋមួយចំនួនកំពុងធ្វើការបោះជំហានយ៉ាងលឿន ដើម្បីធ្វើឱ្យអាជីវកម្មរីកចម្រើន និងដំណើរការបានលឿនបំផុត។ រដ្ឋ Georgia ក៏នឹងបើកអាជីវកម្មមួយចំនួននៅក្នុងរដ្ឋរួមមាន៖ កន្លែងហាតប្រាណ រោងជាងកាត់សក់ និងហាងធ្វើក្រចក ទោះបីមានការរិះគន់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ និងសមាជិកសភានៅទូទាំងប្រទេសថាវាលឿនពេកក៏ដោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Fox News

    Share This Post: