ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឯណាបាននារីបែបនេះ? នារីម្នាក់សុខចិត្តយកលុយបត់ជាបាច់ផ្កាដ៏ធំមួយជូនសង្សារបស់ខ្លួនជាកាដូថ្ងៃ Valentine (មានវីដេអូ)

    BY Khmernote Media February 9, 2018
    រកឯណាបាននារីបែបនេះ? នារីម្នាក់សុខចិត្តយកលុយបត់ជាបាច់ផ្កាដ៏ធំមួយជូនសង្សារបស់ខ្លួនជាកាដូថ្ងៃ Valentine (មានវីដេអូ)

    ប្រទេសថៃ ៖ នៅក្នុងឪកាសពិសេសៗគូសង្សារជាច្រើនតែងតែមានវត្ថុអនុស្សាវីយ៍ រឺកាដូផ្សេងជូនទៅអោយគ្នាទៅវិញទៅមក ជាពិ​សេស​នៅក្នុងឪកាសទិវានៃក្តីស្រលាញ់ Valentine នេះតែម្តង។ ប្រភពព័ត៌មានដ៏ល្បីរបស់ថៃបានចុះផ្សាយរឿងរ៉ាវរំភើបចិត្តមួយ ដែលនារីម្នាក់ប្រើក្រដាស ៥០០បាត មកបត់ធ្វើជាបាច់ផ្កាដ៏ធំមួយជួនទៅសង្សារបស់នាងនៅក្នុងថ្ងៃខួបកំណើតរបស់គេ។ នារីវ័យ២០ឆ្នាំនេះបានប្រាប់ថានាងចំនាយប្រាក់អស់ ១០០,០០០បាត ទើបអាចបត់បានបាច់ផ្កាដ៏ធំមួយនេះ។ នាងបានបន្ថែមទៀតថាវាមិនត្រឹមតែជាកាដូដែលនាងជូនទៅគេសំរាប់ថ្ងៃខួបកំណើតទេ វាក៏ជាកាដូក្នុងទិវានៃក្តីស្រលាញ់ Valentine ផងដែរ។ មិត្តប្រុសរបស់នាងពិតជាសប្បាយចិត្តខ្លាំងណាស់ ព្រោះកាដូដែលនាងផ្តល់អោយគេជារបស់មួយដែលគេមិននឹកស្មានមិនដល់៕
    ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖


    ប្រភព ៖ coconutsbangkok

    Share This Post:
    MPO4D jitutoto mpo4d Mpoplay