ថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៥៣នាក់ ដោយក្នុងនោះមានកម្ពុជាយើងម្នាក់ផងដែរ
លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃបាននិយាថា ប្រទេសថៃបានឃើករណីថ្មីនៃអ្នកឆ្លងវីរុស COVID-19 ចំនួន ៥៣ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ និងស្លាប់បន្ថែមម្នាក់ទៀត។ នេះបើតាមការចុះផ្សាយប្រចាំថ្ងៃរបស់ bangkokpost សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

លោក Taweesilp Visanuyothin បានអោយដឹងផងដែរថា ក្នុងចំណោមអ្នកវិជ្ជមានទាំង៥៣នាក់នោះ មាន៤២នាក់អ្នកជាអ្នកចំណាកស្រុកខុសច្បាប់ចូលមកធ្វើការនៅខេត្ត Songkhla ដោយមានចំរុះជាតិសាសន៍មានដូចជា មីយ៉ាន់ម៉ា ៣៤នាក់ វៀតណាម ០៣នាក់ ម៉ាឡេស៊ី ០២នាក់ យេម៉ែន ០១នាក់ កម្ពុជា ០១នាក់ និងឥណ្ឌា ០១នាក់។ តួលេខនេះនាំឱ្យចំនួនអ្នកជំងឺសរុបនៃវីរុស COVID-19 បានកើនឡើងដល់ ២,៩០៧នាក់។ សរុបដល់ពេលនេះមានចំនួន ២,៥៤៧នាក់ បានធូរស្បើយនិងរំសាយពីមន្ទីរពេទ្យវិញហើយ ខណៈដែលមានអ្នកស្លាប់ដោយសារវីរុសចំនួន ៥១នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ bangkokpost