ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន DKSH Cambodia រួមជាមួយក្រុមហ៊ុន WIPRO​​ UNZA រៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណជូនដៃគូអាជីវកម្មសំរាប់ ឆ្នាំ ២០១៨

    BY Khmernote Media April 28, 2018
    ក្រុមហ៊ុន DKSH Cambodia រួមជាមួយក្រុមហ៊ុន WIPRO​​ UNZA រៀបចំកម្មវិធីជប់លៀងថ្លែងអំណរគុណជូនដៃគូអាជីវកម្មសំរាប់ ឆ្នាំ ២០១៨

    ក្រុមហ៊ុន DKSH គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេដោយផ្តោតសំខាន់លើ​ទី្វបអាស៊ី រួមជាមួយក្រុមហ៊ុន WIPRO UNZA ដែលជាក្រុមហ៊ុនផលិតផលិតផលថែរក្សាខ្លួនឈានមុខគេបានបានរៀបចំ កម្មវិធីជប់លៀងថ្លែងអំណរគុណជូនដល់ដៃគូអាជីវកម្មសំរាប់ ឆ្នាំ ២០១៨។

    រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០១៨ -ក្រុមហ៊ុន DKSH Cambodia ដោយបានទទួលការឧបត្ថម្ភ​ និងគាំទ្រពីក្រុមហ៊ុន​ WIPRO UNZA បាន​រៀប​ចំកម្មវិធីជប់លៀងថ្លែងអំណរគុណជូនដល់អតិថិជនសំរាប់ឆ្នាំ២០១៨ នៅភោជនីយដ្ឋានទន្លេបាសាក់សាខាទី២ រាជធានីភ្នំពេញ។ ក្រុមហ៊ុន WIPRO UNZA ចាប់ផ្តើមអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០២ ដែលមានផលិតផលចំបងចំនួនពីរម៉ាក គឺ អង់សង់ទ័រ និងរ៉ូម៉ាណូ។ បច្ចុប្បន្នការលក់ផលិតផលទាំងនេះបានកើនឡើងយ៉ាងខ្លាំង ដោយសារ​តែមានការគាំទ្រឥតឈប់ឈរ ពីសំណាក់ដៃគូ​ដូចជា DKSH អ្នកលក់​ និងអ្នកប្រើប្រាស់។

    ក្នុងការរៀបចំកម្មវិធីនេះ ក្រុមហ៊ុន WIPRO UNZA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអាជីវកម្មដែលតែងតែផ្តល់ការគាំទ្រ និងជំរុញការលក់គ្រប់ផលិតផល WIPRO UNZA រួមមានដូចជា សាប៊ូកក់សក់ ទឹកអប់ ឡេលាបខ្លួន ស្រ្ពៃយ៍បាញ់ខ្លួន សាប៊ូទឹកដុះខ្លួន សាប៊ូដុំ រ៉ូលអន និងម្សៅលាបខ្លួន របស់ម៉ាកអង់សង់ទ័រ និងរ៉ូម៉ាណូ។

    ក្រុមហ៊ុន WIPRO UNZA នៅតែបន្តការគាំទ្រ និងបង្កើនទំនាក់ទំនងឲ្យល្អបន្ថែមទៀតជាមួយនឹងដៃគូអាជីវកម្ម​។​ទាំងនេះអាចអោយយើងផ្តល់អត្ថប្រយោជន៍ដល់ អ្នកប្រើប្រាស់កាន់តែច្រើន​ដោយ ក្រុមហ៊ុននឹងខិតខំស្វែងរក ផលិតផលថ្មីៗ បន្ថែមទៀត ដើម្បីបំពេញនូវសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងបន្តកសាងទំនាក់ទំនងដៃគូ ជាមួយដែគូអាជីវកម្មរបស់យើងអោយរឹតតែខ្លាំងក្លាបនែ្ថមទៀត។

    អំពីក្រុមហ៊ុន DKSH
    DKSH គឺជាក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារ ឈានមុខគេ ដោយ​ផ្តោតសំខាន់​ក្នុង​តំបន់​អាស៊ី។ ដូចដែលពាក្យ “សេវាកម្ម​ពង្រីកទីផ្សារ” បង្ហាញ​ស្រាប់ DKSH ធ្វើការជួយ និងបង្កើតម៉ាកយីហោជូនដល់ក្រុមហ៊ុនដទៃទៀត ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់ពួកគេនៅក្នុងទីផ្សារថ្មី ឬទីផ្សារដែលមាន​ស្រាប់។​​​ ដោយត្រូវបានចុះបញ្ជីជាសាធារណៈនៅក្នុងផ្សារភាគហ៊ុន SIX Swiss Exchange តាំងពីឆ្នាំ 2012​មក DKSH គឺជាក្រុម​ហ៊ុន​​សកល​មួយ​ដែល​មានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងហ៊្សូរីចប្រទេសស្វីស។ ដោយមានទីតាំងអាជីវកម្មចំនួន 825 កន្លែង នៅក្នុង 37 ប្រទេស ដោយក្នុងនោះ 800 កន្លែង​ស្ថិត​នៅ ក្នុងទី្វបអាស៊ី និង​មានបុគ្គលិក​ជំនាញចំនួន 31 970 នាក់។ DKSH បានបង្កើតឡើងនៅក្នុងឆ្នាំ 1865 និងមានចំណូលសរុបចំនួន 11.0 ពាន់លាន​ស្វីស ហ្រ្វង់ ក្នុងឆ្នាំ 2017។ ជាមួយនឹងកេរតំណែលយ៉ាងរឹងមាំរបស់ប្រទេសស្វីស​ ក្រុមហ៊ុននេះមានប្រពៃណីយ៉ាងយូរលង់ណាស់មកហើយក្នុងការធ្វើអាជីវកម្មទាំងនៅក្នុង និងជាមួយតំបន់អាស៊ី ហើយក៏បានចាក់​ឬស​យ៉ាង​ជ្រៅ​នៅ​ក្នុងសហគមន៍ និងអាជីវកម្មទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរ។
    អំពីDKSH Business Unit Consumer Goods
    ក្រុមហ៊ុន DKSH អាជីវកម្មផ្នែកគ្រឿង​ឧបភោគ​បរិភោគ គឺជាអ្នកផ្តល់សេវាកម្មពង្រីកទីផ្សារឈានមុខគេផ្តោតចម្បងទៅលើតំបន់អាស៊ី លើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃផលិតផលបរិភោគ សេវាកម្មម្ហូបអាហារ ផលិតផលប្រណីត សំលៀកបំពាក់និងផលិតផលប្រចាំថ្ងៃដូចជាគ្រឿងសំអាងផ្នែកសក់ និងស្បែក ។ វិសាលភាពនៃសេវាកម្មពង្រីកទីផ្សាររបស់អង្គភាពអាជីវកម្មនេះ រួមបញ្ចូលពីការសិក្សាលើផលិតផល រហូតដល់ការចុះបញ្ជីសំរាប់ការនាំចូល ទីផ្សារនិងការតាំងបង្ហាញផលិតផល​ ការលក់ បែបបទបញ្ចេញទំនិញពីគយ ឃ្លាំងស្តុកទំនិញ ​ការចែកចាយ ការទូទាត់វិក័្កយប័ត្រ ការប្រមូលសាច់ប្រាក់ និងសេវាកម្មបន្ទាប់ពីការលក់​។ ដោយមាន ទីតាំងអាជីវកម្ម ចំនួន 700កន្លែងនៅក្នុង 22 ប្រទេស និងបុគ្គលិកឯកទេស 18,340 នាក់ អាជីវកម្មផ្នែកគ្រឿង​ឧបភោគ​បរិភោគ បានដាក់នៅតាមហាងលក់រាយ ចំនួន 310.000 កន្លែងជារៀងរាល់ថ្ងៃ ដោយបង្កើតការលក់សុទ្ធចំនួន 3.6 ពាន់លានហ្រ្វង់ស៊ីស ក្នុងឆ្នាំ 2017 ។

    អំពី WIPRO UNZA
    ក្រុមហ៊ុន WIPRO UNZA ជាផ្នែករបស់ក្រុមហ៊ុន WIPRO UNZA Group ដែលមានចំណូលជាង ៩០០ កោដិដុល្លា ជាក្រុមហ៊ុនសាជីវកម្មពហុសាសន៍ដ៏ធំមួយ មានមូលដ្ឋាននៅរដ្ឋបឹងហ្គាឡូ ប្រទេសឥណ្ឌា បង្កើតឡើងតាំងពីឆ្នាំ ១៩៤០ ដែលមានមានប្រភេទ អាជីវកម្ម ដូចជា បច្ចេកវិទ្យាព័ត៌មាន ផលិតផលថែរក្សាសម្រស់ និង គ្រឿងអគ្គីសនី វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធវេជ្ជសាស្រ្ត ដែលបានចែកចាយនៅក្នុង ៦០ ប្រទេស និង​មាន ១៩០.០០០ នាក់ និងបន្តពង្រីកអាជីវកម្មបន្ថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន WIPRO UNZA មានរោងចក្រចំនួន ១៦ទីតាំង នៅក្នុង៥ប្រទេស គឺឥណ្ឌា ម៉ាឡេស៊ី ចិន ឥណ្ឌូនេស៊ី​ និង វៀតណាម។

    សេចក្តីថ្លែងអំណរគុណ ពិធីចែករង្វាន់ដល់អតិថិជន ពីលោក Vinh Dangtoan តំណាងក្រុមហ៊ុន WIPRO UNZA របស់លោក Vinh Dangtoan និងលោក Kwanchai Assanee នាយក​គ្រប់​គ្រង អាជីវកម្មផ្នែកគ្រឿងឧបភោគ​តំណាងក្រុមហ៊ុន WIPRO UNZA បរិភោគនៃ​ក្រុមហ៊ុន DKSH ប្រចាំប្រទេសសកម្ពុជា និងឡាវ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay