ខ្មែរណូត

ស្វែងរក

  • PR

    រៀនតាមចិត្ត : វេទិការៀនតាមប្រព័ន្ធអនឡាញដំបូងគេបង្អស់នៅកម្ពុជា

    BY Khmernote Media April 28, 2018
    រៀនតាមចិត្ត : វេទិការៀនតាមប្រព័ន្ធអនឡាញដំបូងគេបង្អស់នៅកម្ពុជា

    ភ្នំពេញ​ថ្ងៃ ទី 27 មេសា 2018​ – នៅថ្ងៃនេះ ក្រុមហ៊ុន Reantamchet Education Co.,LTD បានធ្វើពិធីសម្ពោធជាផ្លូវការ នូវកម្មវិធីរៀនតាមប្រព័ន្ធអនឡាញបែបសង្គម ដំបូងគេបំផុតនៅប្រទេសកម្ពុជា នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។​
    រៀនតាមចិត្ត គឺជា វេទិការៀនតាមប្រព័ន្ធ​អនឡាញដែលមានភាពងាយស្រួល និងប្រកបដោយគំនិតច្នៃប្រឌិតថ្មីបំផុត នៅប្រទេសកម្ពុជា​ ដែលមានជា គេហទំព័រ​​ និងកម្មវិធីទូរស័ព្ទ ដែលអ្នកប្រើប្រាស់អាចដោនឡូត បានលើ iOS និង Android។

    គេហទំព័រ​​ និងកម្មវិធីទូរស័ព្ទនេះ បានផ្តល់ភាពងាយស្រួលដល់សិស្ស អាចរៀនជាមួយ សាស្ត្រាល្បីៗជាច្រើន គ្រប់ពេលវេលា គ្រប់ទីកន្លែង។ សម្រាប់ជំហានដំបូង រៀនតាមចិត្ត មានកម្មវិធីសិក្សាសំខាន់ៗសម្រាប់តែសិស្សថ្នាក់ទី 12 តែប៉ុណ្ណោះ ដូចជា​ គណិតវិទ្យា​ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរ។ យើងជឿជាក់ថា គេហទំព័រ​​ និងកម្មវិធីទូរស័ព្ទ រៀនតាមចិត្ត មិនត្រឹមតែផ្តល់បទពិសោធន៍ថ្មីនៃការរៀន ប៉ុណ្ណោះទេ ថែមទាំងអាចសិក្សាជាមួយសាស្ត្រាល្បីៗនៅទីក្រុងភ្នំពេញ ជាពិសេសសិស្សដែលរស់នៅតាមខេត្ត។ សិស្សអាចបង់ប្រាក់លើថ្លៃសិក្សារបស់ពួកគេតាមរយៈ
    ប្រព័ន្ធអនឡាញដ៏មានសុវត្ថិភាពបាន។ ឪពុកម្តាយ ឬ​សាច់ញាតិ បងប្អូន ក៏អាចទិញកម្មវិធីសិក្សានេះ ជាកាដូសម្រាប់កូន ឬក្មួយរបស់ពួកគេផងដែរ។

    គេហទំព័រ និងកម្មវិធីទួរស័ព្ទនេះ​ អាចផ្តល់ទំនាក់ទំនងរវាង សិស្សនិងសាស្ត្រា បានយ៉ាងងាយស្រួល ដែលសិស្សអាចសួរសំណួរនានាបាន។ សាស្ត្រានឹងរៀបចំ កាលវិភាគដើម្បីពន្យល់តាមប្រព័ន្ធអនឡាញ ពីលំហាត់ដែលដាក់ឲ្យធ្វើ។
    សិស្សក៏អាចវាយតម្លៃនិងមើល មុខវិជ្ជាដែលខ្លួនចង់រៀនផងដែរ។

    មុខវិជ្ជាដែលរៀនតាមអនឡាញ គឺរៀបរៀងដោយ សាស្រ្តា​ និង លោកគ្រូអ្នកគ្រូ ល្បីៗដូចជា លោក​គ្រូ​ នាង​ បូ អ្នក​គ្រូ ជ្រុន​ ឆៃគីម លោក​គ្រូ ងិន​ ណៃស៊ត លោក​គ្រូ ធូ​ ភន លោក​គ្រូ ព្រៃ​ សំបូរ និង លោក​គ្រូ​ ធាង​ ស្រ៊ុយ។ មុខវិជ្ជា និង កម្មវិធីសិក្សាជាច្រើនទៀតដោយ សាស្រ្តាល្បីៗ នឹងត្រូវបានបន្ថែម ជាបន្តបន្ទាប់។
    សហស្ថាបនិក លោក ហោ បូណា បានលើកឡើងថា “ គោលបំណងរបស់យើង គឺចង់ជួយឲ្យប្រជាជនយើងស្វែងយល់បន្ថែមលើការសិក្សារបស់ពួកគេ និងអភិវឌ្ឍន៍ជំនាញរបស់ពួកគេ តាមរយៈបទពិសោធន៍ជាមួយការសិក្សាតាមបច្ចេកវិទ្យាថ្មីនេះ។ “
    លោកបានបន្តទៀតថា “ យើងបានឃើញពីកំណើននៃការប្រើប្រាស់ទូរស័ព្ទទំនើប របស់ប្រជាជនកម្ពុជា និងការប្រើប្រាស់បណ្តាញសង្គម។ នេះគឺជាឱកាសដ៏ល្អដើម្បីណែនាំពួកគេឲ្យទទួលយកបទពិសោធន៍ថ្មីនៃការសិក្សាតាមរយះការរៀន តាមប្រព័ន្ធអនឡាញ និងអាចស្គាល់មិត្តភក្តិថ្មីៗ។​

    មានភ្ញៀវកិត្តិយសជាង 100 អ្នក ដែលមានដូចជា សហស្ថាបនិក​រៀនតាមចិត្ត បុគ្គលិក សិស្ស លោកគ្រូ​អ្នកគ្រូ និងសារព័ត៌មាននានា​​ ក៏បានចូលរួមកម្មវិធីសម្ពោធនេះផងដែរ។​

    សម្រាប់ព័ត៌មានបន្ថែមពីក្រុមហ៊ុន សូមចូលទៅកាន់គេហទំព័រ រៀនតាមចិត្ត www.reantamchet.com
    អាសយដ្ឋាន : ផ្ទះ #147, ផ្លូវ 63​ ទីក្រុងភ្នំពេញ
    លេខទូរស័ព្ទ +855 15 556 555
    អ៊ីមែល info@reantamchet.com

    Share This Post:
    MPO4D jitutoto mpo4d Mpoplay