ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    អ្នកនាង ម៉េង កែវពេជ្ជតា តារាចម្រៀងល្បីឈ្មោះ និងក្រុមគ្រួសារ ចូលរួមបរិច្ឆាគថវិកា៥ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    BY Khmernote Media April 27, 2020
    អ្នកនាង ម៉េង កែវពេជ្ជតា តារាចម្រៀងល្បីឈ្មោះ និងក្រុមគ្រួសារ ចូលរួមបរិច្ឆាគថវិកា៥ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

    រាជធានីភ្នំពេញ៖ តារាចម្រៀងល្បី អ្នកនាង ម៉េង កែវពេជ្ជតា និងក្រុមគ្រួសារ បានចូលរួមបរិច្ឆាគថវិកាចំនួន៥ពាន់ដុល្លារ ជូនដល់រាជរដ្ឋាភិបាល សម្រាប់ចូលរួមប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវី-១៩ ស្របពេលដែលកម្ពុជា កំពុងតែប្រឈមនឹងហានិភ័យ ដែលបង្កឡើងដោយជំងឺនេះ។

    ជាមួយគ្នានោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ទទួលបានលិខិតថ្លែងអំណរគុណ និងកោតសរសើរ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

    ក្នុងលិខិតថ្លែងអំណរគុណ របស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះ អ្នកនាងដែលបានបរិច្ចាគ នូវជំនួយជាថវិកាចំនួន៥,០០០ដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាល សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ ជាកិច្ចបំពេញកាតព្វកិច្ច ការពារ និងសង្គ្រោះសុខភាព និងជីវិតប្រជាជនកម្ពុជា» ៕

    អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post:
    MPO4D jitutoto mpo4d Mpoplay