Honda Fit 2019 មិនប្តូរអ្វីសោះ សូម្បីតែតម្លៃ គឺត្រឹម $17,080 ដើម្បីប្រជែងទីផ្សារ រថយន្តខ្នាតតូច
- April 28, 2018
បន្ទាប់ពីរថយន្ដត្រកូល Fit របស់ក្រុមហ៊ុន Honda ត្រូវបានចេញលក់តាំងពីឆ្នាំមុន យើងសង្កេតឃើញថាម៉ូដែលថ្មីហាក់ដូចជាមកដល់ទៀតហើយនោះគឺ Honda Fit 2019។ ដោយឡែក សម្រាប់ការផ្លាស់ប្ដូរគឺមិនមានឡើយសូម្បីតែតម្លៃដែលចាប់ផ្ដើមពី $17,080 (តម្លៃទីផ្សារបរទេស) ឡើងទៅ។

អាចនិយាយបានថា នេះគឺជាតម្លៃដ៏ល្អបំផុតមួយសម្រាប់រថយន្ដថ្មី ប៉ុន្ដែដៃគូប្រគួតប្រជែងមួយចំនួន ក៏មានរថយន្ដមិនថ្លៃលើនេះប៉ុន្មានដែរដូចជា Nissan Versa 2018 មានតម្លៃត្រឹមតែ $16,485 ឯម៉ូដែលរថយន្ដ Ford Fiesta 2018 វិញគឺត្រឹមតែ $15,380 ប៉ុណ្ណោះ។ ក្រៅពីនេះ យើងសង្កេតឃើញរថយន្ដរបស់ក្រុមហ៊ុន Chevrolet ម៉ូដែល Sonic 2018 គឺមានតម្លៃលើគេបន្ដិចរហូតដល់ $18,195។ សម្រាប់រថយន្ដ Toyota Yaris 2018 គឺមានតម្លៃចាប់ពី $17,280 ឡើងទៅ និង $18,555 សម្រាប់ម៉ូដែលទ្វា5។ (បញ្ជាក់៖ តម្លៃខាងលើ គឺសុទ្ធតែជាតម្លៃនៅលើទីផ្សារបរទេសទាំងអស់)
Honda Fit ស៊េរីថ្មីរបស់ក្រុមហ៊ុន Honda មានភ្ជាប់មកជាមួយនឹងចង្កៀងមុខ LED មុខងារ Bluetooth ចង្កៀងអូតូ spoiler ខាងលើ និងកាមេរ៉ា។ គួរបញ្ជាក់ផងដែរថា ក្រៅពីម៉ូដែល Base គឺមានម៉ូដែលមួយទៀតឈ្មោះថា Fit Sport ដែលមានតម្លៃចាប់ពី $18,390 ឡើងទៅ។
ចំពោះកម្លាំងម៉ាស៊ីនរបស់ Honda Fit 2019 គឺ 130 hp 1.5-liter ស៊ីឡាំង 4 ឯកម្រឹតស៊ីសាំងគឺ 33/40/36 mpg សម្រាប់ផ្លូវក្នុងក្រុង និងផ្លូវហាយវ៉េ។
ប្រភព៖ automobilemag
- Share This Post:



















