កូវីដ-១៩
សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៧៩៩នាក់ ដែលនាំឱ្យករណីសរុបកើនលើសពី ១៤,០០០នាក់
BY autoadmin
April 27, 2020
សាំងហ្គាពួរបានរាយការណ៍ករណីថ្មីចំនួន ៧៩៩ករណី គិតត្រឹមម៉ោង ១២ យប់ថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ដែលនាំឱ្យករណីសរុបកើនដល់ ១៤,៤២៣នាក់។ ក្រសួងសុខាភិបាលបាននិយាយថា ភាគច្រើននៃករណីថ្មីគឺជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។

ក្នុងចំណោមអ្នកឆ្លងថ្មីៗមានតែ ១៤ករណីប៉ុណ្ណោះ ជាជនជាតិសាំងហ្គាពួរ ឬជាអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងសុខាភិបាលបានបន្ថែមថា៖«យើងកំពុងធ្វើការលើសេចក្តីលម្អិតនៃករណីទាំងនេះ ហើយព័ត៌មានថ្មីៗនឹងត្រូវបានចែករំលែក តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវចេញផ្សាយនៅយប់នេះ»។ សាំងហ្គាពួរក៏គ្រោងនឹងបញ្ចប់បំរាមគោចរនៅថ្ងៃទី០៤ ខែឧសភា ប៉ុន្តែយ៉ាងណាត្រូវបានលើកថ្ងៃរហូតដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០៕
![]()
អត្ថបទ៖ លីដា
ប្រភព៖ CNA