បច្ចេកវិទ្យា

ម៉ូដែល Huawei P20 Pro បានក្លាយជាទូរស័ព្ទលក់ដាច់បំផុតរបស់ក្រុមហ៊ុន Huawei នៅអឺរ៉ុបខាងលិច

BY
Khmernote Media
April 28, 2018

ម៉ូដែល Huawei P20 Pro បានបំបែកឯតទគ្គកម្មផ្នែកលក់នៅអឺរ៉ុបខាងលិច។ ទូរស័ព្ទ P20 Pro និង Huawei P20 របស់ក្រុមហ៊ុន Huawei ត្រូវបានបង្ហាញថាទទួលបានជោគជ័យខ្លាំងនៅក្នុងប្រទេសចិននៅពេលដែលពួកគេបានលក់បានចំនួនជាទឹកប្រាក់ 15 លានដុល្លារក្នុងរយះ 10 វិនាទី។

នៅទ្វីបអឺរ៉ុបវិញ Huawei P20 បានចាប់ផ្តើមដាក់លក់កាលពីមួយខែមុនគឺនៅថ្ងៃទីហើយលក់ដាច់បានច្រើនជាងម៉ូដែល Huawei P10 Plus ដែលធ្លាប់ជាម្ចាស់កំណត់ត្រាមុន។ ភាគច្រើននៃការលក់ទាំងនោះគឺនៅចក្រភពអង់គ្លេស បារាំង និង អាល្លឺម៉ង់។ ទូរសព្ទកាមេរ៉ាបីដំបូងគេនេះបានធ្វើឱ្យប្រជាជននៅក្នុងតំបន់ចំណាប់អារម្មណ៍ខ្លាំងនិងនៅតំបន់ដទៃទៀតផងដែរ។

ប្រភព៖ GSM

ប៊ុនហួរ

Share This Post: